Connect with us

ព័ត៌មានជាតិ

គ្រឿង​ឥស្សរិយយស​ការពារ​ជាតិ​ចំនួន​៣.៤៤៧គ្រឿង​ បំពាក់​ជូន​ដល់​អតីត​យុទ្ធជន​នៅ​ទូទាំង​ខេត្តកំពង់ធំ

បានផុស

នៅ

កំពង់ធំ ​៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ប្រារព្ធ​ពិធី​ប្រគល់ គ្រឿង​ឥស្សរិយយស​ការពារ​ជាតិ​ចំនួន​៣.៤៤៧គ្រឿង​ សម្រាប់​បំពាក់​ជូន​ដល់​អតីត​យុទ្ធជន​នៅ​ទូទាំង​ខេត្ត​កំពង់ធំ នឹង​បាន​ផ្ដល់​កិត្តិយស បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​អតីតយុទ្ធជន​ចំនួន​១៥០​នាក់​  នៅ​ក្រុង​ស្ទឹងសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ ប្រព្រឹត្តទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា។

ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ​បាន​ឡើង ធ្វើ​របាយការណ៍​អំពី​សកម្មភាព និង​លទ្ធផល​ធំៗ​មួយ​ចំនួន ដែល​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ​សម្រេច បាន​នា​រយៈពេល​កន្លងមក។ មាន​ជាអាទិ៍ ការសាងសង់​ផ្ទះ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច កិត្តិ​ព្រឹទ្ធ បណ្ឌិត​ជូន អតីតយុទ្ធជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​បាន​ចំនួន​៣៨៧​ខ្នង​ផ្ទះ​។

ការ​បើក​ប្រាក់​បេឡា មរណ​សង្គ្រោះ​ជូន គ្រួសារ​សព​អតីត​យុទ្ធជន បាន ចំនួន​៦១៩​សព។ បាន​ចុះ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​អតីត​យុទ្ធជន​នៅតាម​មូលដ្ឋាន បាន​ចំនួន​១.២៩២​លើក ស្មើនឹង​ចំនួន គ្រួសារ​អតីត​យុទ្ធជន​៨.៨០៨​នាក់ និង​បាន​ធ្វើ​បច្ចុប្បន្នភាព​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន​អតីតយុទ្ធជន​ដែល​មាន​ឈ្មោះ​ក្នុង បញ្ជី​បោះឆ្នោត ថ្មី​ឆ្នាំ​២០២២ មាន​ចំនួន​សរុប​២៣.១៨៨​នាក់​។

ជា​មួយ​គ្នា​នេះ លោក ងួន រតនៈ អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ បាន​មានប្រសាសន៍ អំពី​ការ​ខិតខំ ប្រឹងប្រែង​របស់​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្ត​កំពង់ធំ បាន​រួមគ្នា​ជា​មួយនឹង​អាជ្ញាធរ ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់ បាន​យកចិត្ត ទុកដាក់​បម្រើ និង​ដោះស្រាយ​ការ​លំបាក​ជូន​បងប្អូន​អតីត​យុទ្ធជន​នៅ​ខេត្ត​កំពង់ធំ បាន​យ៉ាង​ល្អប្រសើរ​។ ជាមួយ​នោះ​ដែរ​ អាជ្ញាធរខេត្ត បាន​រៀប​ចំ​បង្កើត​ឲ្យ​មានការ​ចងសម្ព័ន្ធ​មេត្រី​ភាព រវាង​បណ្ដា​មន្ទីរ ស្ថាប័ន​អង្គភាព រដ្ឋបាល​ក្រុង​–​ស្រុក ជាមួយ​បងប្អូន​ក្រុម​គ្រួសារ​អតីត យុទ្ធជន ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​១៤១​គ្រួសារ​ផងដែរ​។

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​លោក​អភិបាលខេត្ត និង​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​ដឹកនាំ នឹង​ធ្វើ​សកម្មភាព​បម្រើ​បងប្អូន​អតីត យុទ្ធជន​បាន​យ៉ាង​ល្អ​ប្រសើរ។

នៅ​ក្នុង​ឱកាស​នេះ​ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារ​ជាតិ ជូន​បងប្អូន​អតីត​យុទ្ធជន ដែល​បាន អញ្ជើញ​មកពី​ក្រុង​ស្ទឹងសែន ចំនួន​១៥០​នាក់ និង​បាន​សំណូមពរ​ដល់​បងប្អូន​អតីត​យុទ្ធជន​ទាំងអស់ ត្រូវ​ខិតខំ​ថែរក្សា​សុខភាព និង​ត្រៀមខ្លួន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​ឱ្យបាន​គ្រប់ៗ​គ្នា​កុំបី​ខាន​ឡើយ៕

អត្ថបទ​ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម