ព័ត៍មានទាន់​ហេតុការណ៏
Search

មកដល់​ថ្មី​មួយទៀត​ហើយ​! Sugar Y7 Max ស្មា​ត​ហ្វូ​ន​ដាំ​ត្បូង​រចនាបថ​ថ្មី បង្កើន​នូវ​ភាព​ទាក់ទាញ​លើស​ពី​តម្លៃ

ក្រុមហ៊ុន Sugar ប្រចាំ​នៅ​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ 2017 នេះ​បានប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​ម៉ូ​ដែល Sugar Y7 Max ដែលជា​ម៉ូ​ដែល​ថ្មី​មួយ​សម្រាប់​បន្តដំណើរ​លើ​វិថី​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ឆ្នាំ 2017 នេះ​។​

ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​ក្រុមហ៊ុន​ធ្វើការ​រចនា​រូបរាង​ឡើង​ប្រកបទៅដោយ​ភាព​ទាក់ទាញ​រំលេច​ចេញ​នូវ​ភាពទាន់សម័យ​ក្នុងការ​កាន់​ប្រើប្រាស់​ជាមួយ​តួខ្លួន​ស្រោប​ដោយ​លោហធាតុ​ដ៏​រឹងមាំ​ព្រមទាំង​មាន​រំលេច​នូវ​ត្បូង​ត្រង់​ផ្នែក​មួយចំនួន​នៃ​តួខ្លួន​របស់​វា​ទៀតផង​។

Sugar Y7 Max មាន​ទំហំ​វិមាត្រ 153.5 x 77, កម្រាស់ 10.5 ម​ម និង​ទម្ងន់​រាង​ធ្ងន់​បន្តិច 202 ក្រាម​។ Y7 Max មាន​តួខ្លួន​ស្រោប​ដោយ​លោហៈ​ប្រភេទ​អាលុយមីញ៉ូម​អាល់​ឡយ​នៅ​ផ្នែក​ខាងក្រោយ និង​ក្រាល​ដោយ​កញ្ចក់​ប្រភេទ 2.5D នៅ​ផ្ទៃ​ខាងមុខ​។ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ​មានការ​កែប្រែ​រូបរាង និង​រចនាបថ​ខុស​ពី​ស៊េរី​មុនៗ ដោយ​នៅ​ផ្នែក​ខាងក្រោយ​មាន​រំលេច​ដោយ​ខ្សែ Antenna កាត់​ទទឹង​តួ​ភ្លឺ​ផ្លេក​លើ​ក្រោម​យ៉ាង​ប្រណីត​រួមជា​មួយ​កញ្ចក់​កាមេរ៉ា​រាបស្មើ​, អំពូល LED flash មួយ​គ្រាប់​, អក្សរ SUGAR និង​រន្ធ​ឧប៉ាល័រ​បំពង​សំឡេង​។ ខាងមុខ​មាន​ប៊ូ​តុង​ហូ​ម​នៅ​ចំ​កណ្តាល ខាងលើ​កញ្ចក់​អេក្រង់​មាន​ឧ​ប៉ា​ល័​រ​ស្តាប់​ការសន្ទនា អំពូល LED flash មួយ​គ្រាប់ និង​កាមេរ៉ា​មុខ​។ រន្ធ​ដោត USB នៅ​ខាងក្រោម​, រន្ធ​ដោត​កាស 3.5 ម​ម​នៅ​ផ្នែក​ខាងលើ​, ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​ទូរស័ព្ទ​ជាមួយ​ប៊ូ​តុង​ឡើង​ចុះ​សំឡេង​ស្ថិតនៅ​ខាង​ស្តាំ​ដៃ​រំលេច​ពីលើ​ដោយ​ត្បូង Swarovski តូចៗ​ដ៏​ចែងចាំង និង​ខាងឆ្វេង​ដៃ​មិន​មាន​អ្វី​នោះ​ទេ​គឺ​រលោង​ស្អាត។ Sugar Y7 Max មាន​ពីរ​ពណ៌​គឺ​ប្រផេះ និង​ទឹកមាស​ស្រាល។
រីឯ​ការប្រើប្រាស់​វិញ​គឺ​កាន់​តែ​មាន​ភាព​ងាយស្រួល​ជាមួយ​កញ្ចក់​អេក្រង់​ទំហំ​ 5.5” ​ប្រភេទ​IPS LCD ដែល​អាច​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ទាំងឡាយ​បាន​ក្នុង​កម្រិត HD ឬ 720 x 1280 ភិ​ច​សែ​ល​ ហើយ​កញ្ចក់​អេក្រង់​របស់ Sugar Y7 Max ក៏បាន​ស្រោប​ការពារ​ដោយ​កញ្ចក់​ប្រភេទ 2.5D ដែល​មាន​សភាព​ផុស​ឡើង​រំលេច​ចេញ​នូវ​ភាព​ស្រស់ស្អាត និង​ការប្រើប្រាស់​ចុច​បញ្ជា​កាន់​តែ​មាន​ទំនុកចិត្ត​បន្ថែម​ទៀត។

បន្ថែម​ពី​លើ​សោភ័ណភាព​ដ៏​ប្រណីត​របស់​វា Sugar Y7 Max ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​កាមេរ៉ា​សម្រាប់​ថតរូប​នៅ​ផ្នែក​ខាងក្រោយ​ទំហំ 13MP ជាមួយ​អំពូល​ភ្លើង​ជំនួយ LED flash មួយ​គ្រាប់ ផងដែរ​។ ចំពោះ​កាមេរ៉ា​ខាងមុខ​វិញ​មាន​ទំហំ 5.0 MP ប្រភេទ autofocus, LED flash ដែលមាន​ភ្ជាប់​មកជា​មួយ​មុខងារ​ថតរូប​ទំនើបៗ​ដូចជា មុខងារ​ថតរូប​ដោយ​ស្វ័យប្រវត្តិ​គ្រាន់តែ​បញ្ចេញ​ស្នាមញញឹម “Smile camera”, លើ​ម្រាមដៃ​រាង​អក្សរ “V”, key beauty និង gesture camera ជាដើម​។​

រាល់​ប្រតិបត្តិការ​ទូទៅ​នៅលើ​ស្មា​ត​ហ្វូ​ន Sugar Y7 Max គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​បន្ទះ​ឈី​ប MediaTek MT6737 ដែលមាន​ស៊ី​ភី​យូ​ប្រភេទ Quad-Core ល្បឿន 1.3GHz ជាមួយ​រ៉េ​ម​ទំហំ 3GB និង​អាច​ទ្រទ្រង់​បាន​នូវ​ប្រតិបត្តិការ Android ជំនាន់ Marshmallow v6.0​។ បន្ថែម​ពីនេះ​ស្មា​ត​ហ្វូ​ន Sugar Y7 Max នៅមាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 16GB អាច​បន្ថែម​អង្គ​ចងចាំ​ប្រភេទ microSD បាន 128GB, មាន​ថ្ម​កម្លាំង​ខ្លាំង​រហូតដល់ 4,000mAh ហើយក៏​អាច​សាក​បន្តទៅ​កាន់​ស្មា​ត​ហ្វូ​ន ឬក៏​ឧបករណ៍​ដទៃ​បាន​ជាមួយ​មុខងារ OTG និង​ជាពិសេស​វា​អាចដាក់​ស៊ីម​កាត​បាន​ពីរ​ប្រព័ន្ធ​ដែល​ស៊ីម​កាត​ទីមួយ​ទ្រទ្រង់​នូវ​ប្រព័ន្ធ​សេវា 4G LTE ថែម​ទៀតផង​។

ជារួម​មកវិញ Sugar Y7 Max គឺជា​ស្មា​ត​ហ្វូ​ន​ដែលមាន​រូបរាង​ស្រស់ស្អាត​ទាន់សម័យ សមត្ថភាព​សមល្មម​អាចបំពេញ​តម្រូវការ​បា​ន ហើយ​តម្លៃ​ទៀតសោត​ក៏​សមរម្យ​អាច​ទទួលយកបាន ដូច្នេះ ប្រិយមិត្ត​អាចធ្វើ​ការពិចារណា​បាន​សម្រាប់​ម៉ូ​ដែល​នេះ ឬក៏​អាច​ជាវ​មួយ​យក​ទៅ​ប្រើប្រាស់​ផ្ទាល់ដៃ​ទើបបាន​ដឹង​កាន់តែ​ច្បាស់​អំពី​គុណភាព​នៃ​ម៉ាក​សញ្ញា​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​បារាំង​មួយ។ អតិថិជន​អាច​រក​ជាវ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី​នេះ​បាន​នៅ​គ្រប់​ហាង​ទាំងអស់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ Sugar Y7 Max បង្ហាញ​ពី​ភាពទាន់សម័យ​របស់លោក​អ្នក​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114