Connect with us

កីឡា

ការតស៊ូរបស់អត្តពលិក ប៊ូ សំណាង រំជួលដល់បេះដូងឧកញ៉ា ស្រី ចាន់ថន អាណិតឧបត្ថម្ភ ៥លានរៀល

បានផុស

នៅ

ភ្នំពេញ ៖ ដោយឃើញពីភាពតស៊ូ និងអត់ធ្មត់រត់ក្រោមដំណក់ទឹកភ្លៀង ទោះបីជាប់លេខក្រោយគេយ៉ាងណា ក៏ដោយនោះ អត្តពលិក ប៊ូ សំណាង បានអន្ទងចិត្តលោកឧកញ៉ា ស្រី ចាន់ថន ឱ្យចូលរួមឧបត្ថម្ភថវិកា ៥ លានរៀល ដល់រូបនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា «ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរពដោយការមើលឃើញ ពីកាតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំងចម្ងាយម៥០០០ម៉ែត្រ ដែលគាត់មិន បានទទួលជ័យជំនះក៏ពិតមែនតែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់»។

លោកកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា «ខ្ញុំបាទសូមប្រកាសថានឹងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន៥លានរៀល ដើម្បីជាការលើកទឹកចិត្ត ដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេទោះបីជាប្អូនស្រីរត់ដល់ គោលដៅក្រោយ គេក៏ដោយបងស្រឡាញ់ និងការតស៊ូរបស់ប្អូនស្រីណាស់សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀតសង្ឃឹមថាថ្ងៃណាមួយ ប្អូននឹងទទួលបានជ័យជម្នះ។ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរខ្មែរអាចធ្វើបាន»។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អត្តពលិកខ្មែរកញ្ញា ប៊ូ សំណា បានឆក់បេះដូងប្រជាពលរដ្ឋកម្ពុជាស្ទើគ្រប់រូប និងនៅជុំវិញពិភព លោក បន្ទាប់ពីសកម្មភាពរត់ចម្ងាយ៥០០០ម៉ែត្រ (៥គីឡូម៉ែត្រ)ក្រោមដំណក់ទឹកភ្លៀងទោះបីជាប់លេខក្រោយគេយ៉ាងណាក្តី ប៉ុន្តែភាពអត់ធ្មត់ព្យាយាមក្នុងនាម​អត្តពលិកខ្មែម្នាក់មិនបោះ បង់ចោលការប្រកួតនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម