ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ ​នៅ​ក្រុង​ច្បារមន ​ត្រូវបាន​បង្ក្រាប

កំពង់ស្ពឺ ៖ មេខ្លោងជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ និង​សកម្ម​បំផុត​ប្រចាំ​ក្រុង​ច្បារមន ត្រូវ​ជាប់អន្ទាក់ កម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុក​សំ រោងទង​ ខណៈ​ពេល​ចេញ​ល្បាត​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សកម្មភាព​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ខាងលើ​ធ្វើឡើង កាលពី​វេលា​ម៉ោង ១៦ និង ១៥​នាទី​ល្ងាច ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ផ្លូវជាតិ​លេខ ៤ ត្រង់​ចំណុច​ដី​វាល​ចាក់​ថ្មី​ជាប់​ព្រំប្រទល់​ភូមិ​រលាំង​សង្កែ សង្កាត់ សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។

មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​រូប​នោះ មានឈ្មោះ​ធី ចាន់​ថា ហៅ​អា​ម៉ៅ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ធ្នុង សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។

លោក​វរសេនីយ៍​ត្រី វិ​ន ឡេង​ហួង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង បាន​ប្រាប់​ថា កម្លាំង​អាវុធហត្ថ​ស្រុក​សំរោង​ទង​ បាន​ចេញ​ល្បាត​តាម​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ ពេល​ដែល​បងប្អូន​កម្មករ​-​ការិនី​ចេញ​ពីធ្វើការ​រោងចក្រ ដើម្បីរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ និង​សុវត្ថិភាព។

លោក​បន្ត​ថា ខណៈ​ពេល​កម្លាំង​ចេញ​ល្បាត​បាន​ប្រទះ​មុខសញ្ញា​សង្ស័យ​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ប្រចាំ​ក្រុង​ច្បារមន ឆែកឆេរ​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន​ចំនួន ១៧​កញ្ចប់ ក្នុង​នោះ ៤​កញ្ចប់​ធំ ០៦​កញ្ចប់​មធ្យម និង ៧​កញ្ចប់​តូច ម៉ូតូ ០១​គ្រឿង ម៉ាក ZOOMER ពណ៌​ក្រហម លាយ​សរ គ្មាន​ស្លាក​លេខ ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត។

សូម​បញ្ជាក់​ថា ការ​បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន​នា​ថ្ងៃទី២០ ខែមករា ឆ្នាំ​២០១៧​នេះ កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង បង្ក្រាប​បាន​ចំនួន ៣ ករណី​ស្របតាម​បទបញ្ជា​លេខ ០១ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ឲ្យបាន​គ្រប់​រូបភាព​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ហើយ​យុ​ទ្ធនា​ការ​នេះ ត្រូវ​ឡើង​ទូទាំង​ប្រទេស និង​ធ្វើ​ដូច​ភ្លៀងរលឹម។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​កសាង​សំណុំរឿង និង​បន្ត​នីតិ​វិធី​ឈាន​ដល់​កំណត់​មុខសញ្ញា​ជា​មេខ្លោង​ធំ​ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114