ព័ត៍មានទាន់​ហេតុការណ៏
Search

រក​ឃើញ​ជើង​ខ្លាំង​៤​ក្រុម​ចុងក្រោយ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Soccer League

ពានរង្វាន់​បាល់ទាត់​កម្រិត​មហាជន Soccer League ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ពេល​នេះ​បាន​ស្វែ​ក​រក​ឃើញ​បេក្ខភាព​ឡើងមក​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ ហើយ​បន្ទាប់ពី​ចំណាយពេល​ប្រកួត​ជម្រុះ​វគ្គ​ជម្រុះ​តាម​ពូ​ល​,​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​វគ្គ​៨​ក្រុម​ចុងក្រោយ តាំងពី​ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០១៦ មកម្ល៉េះ​។

សម្រាប់​លទ្ធផល​ប្រកួត​នៅក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​កន្លងទៅ​នេះ​មានដូច​ជា នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​១៩ ខែមករា ឆ្នាំ​២០១៧​នេះ​ចំនួន​២​គូ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ក្រុម​អាណាចក្រ​បៃតង ឈ្នះ​ក្រុម ស​.​ស​.​យ​.​ក ក្រសួងមហាផ្ទៃ ដោយ​លទ្ធផល​៣​ទល់​០ ហើយ​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ ឈ្នះ​ក្រុម​អាកាសចរណ៍​ស៊ីវិល ៤​ទល់​៣​។ ចំណែក​២​គូ​ទៀត​ប្រកួត​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែមករា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​ដោយ ក្រុម​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ឈ្នះ​ក្រុម​ស​.​ស​.​យ​.​ក ខេត្ត​ស្វាយ​វៀង ២​ទល់​១ ហើយ​ក្រុម​ហ្វូណន អេ​ហ្វ​ស៊ី ចាញ់​ក្រុម​ឆន្ទៈ​កីឡា​បា​ហ្គេ​ត​យូ​ណាយ​ធី​ត ៣​ទល់​០​។

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​វិញ ​មាន​ដូច​ជា​អាណាចក្រ​ប៉ៃ​តង ប៉ះ​ក្រុម​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃអាទិត្យ ទី​២២ ខែមករា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​កំចាយមារ ត្រូវ​ជួប​ក្រុម​ឆន្ទៈ​កីឡា​បា​ហ្គេ​ត​យូ​ណាយ​ធី​ត នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ ខែមករា​ឆ្នាំ​២០១៧​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។

​ព្រឹត្តិការណ៍​នេះ​ នឹង​ប្រើប្រាស់​កីឡដ្ឋាន​ចំនួន​៣​រួមមាន​ពហុ​កីឡដ្ឋាន​ជាតិ​, កីឡដ្ឋាន​វេ​ស្ទើ​ន និង​កីឡដ្ឋាន​ខេ អឹម អេ​ច ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី​២០ ខែធ្នូ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧​។ ការប្រកួត​មាន​បែង​ចែកជា​វគ្គ​ជម្រុះ​តាម​ពូ​ល​ហើយ​ក្រុម​ខ្លាំងៗ​តាម​ពូ​ល​នីមួយៗ​មានឈ្មោះ​ឡើងទៅ​លេង​វគ្គ​១៨ ក្រុម​ចុងក្រោយ បន្តទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ឆ្ពោះទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្ដង​។ នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ការប្រកួត​បាល់ទាត់​មួយ ដើម្បី​រ៉ៃអង្គាសប្រាក់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយមាន​កីឡាករ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជា​មន្ត្រីរាជការ សិល្បករ និង​កីឡាករ​ជម្រើសជាតិ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114