ព័ត៍មានទាន់​ហេតុការណ៏
Search

ណាត់​ពី​ខេត្ត​កំពង់ស្ពឺ​ យក​សារធាតុ​ញៀន មកលក់នៅតាកែវ​ ​ត្រូវ​ចាប់ខ្លួន

តាកែវ ៖ ជនសង្ស័យ​ករណី​ចែកចាយ​ និង​សេព​សារធាតុ​ញៀន​ពីរ​នាក់​ ណាត់គ្នា​យក​មក​ពី​ខេត្តកំពង់ស្ពឺ​ ត្រូវ​ចាប់ខ្លួន​នៅ​ស្រុក​សំរោង​ជាមួយនឹង​វត្ថុតាង​ជាប់​ខ្លួន​។

ការ​ចុះ​ឃាត់ខ្លួន​នេះ​ ធ្វើឡើងក្រោម​កិច្ចសហការ​រវាង​សមត្ថកិច្ច​ស្រុក​សំរោង​និង​កម្លាំង​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ ក្រោយពី​បាទ​ទួល​តម្រុយ​ពី​សមត្ថកិច្ច​មូលដ្ឋាន​។

ជាក់ស្តែង​ដូច​ការ​រាយការណ៍​មែន គឺ​សមត្ថកិច្ច​យើង​ចាប់​បាន​ជនសង្ស័យ​ករណី​ចែកចាយ​និង​ប្រើប្រាស់​បាន​ពីរ​នាក់​ដែល​កំពុង​ណាត់គ្នា​ជួញដូរ​នៅ​ចំណុច​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ដែលមាន​ជនសង្ស័យ​ពីរ​នាក់​ទី​១. ឈ្មោះ​អោម បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទូ​លតា​ចិន ឃុំខ្វាវ ស្រុក​សំរោង​។​ ទី​២. ឈ្មោះ ម៉ៅ ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ ភូមិ​តំណាក់​ត្រាច ឃុំទូល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ជា​អ្នក​នាំសារ​ធាតុ​ញៀន​មក​។

ក្រោយ​ចាប់ខ្លួន​វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​០៣ កញ្ចប់​តូច កាបូប​ពណ៌​ខ្មៅ​០១ និង ​សម្ភារៈ​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផងដែរ។

សូម​បញ្ជាក់​ថា ​ករណី​ចែកចាយ​គ្រឿងញៀន​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧។

បច្ចុប្បន្ន​ជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​តាកែវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ សាលាដំបូង​ចាត់ការ​តាម​នីតិ​វិធី​ក្រោម​បទ​ចោទ ​ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114