ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចោរប្លន់ ​កក្រើក​ក្រុងភ្នំពេញ​ចំនួន​៥​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​បង្ក្រាបបាន​ទាំង​សម្បុក​នៅ​ខេត្តសៀមរាប

សៀមរាប ​៖ ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង​ នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​តាម​បណ្តា​ខេត្ត​ជាពិសេស​នគរបាល​ខេត្តសៀមរាប​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរប្លន់​ម៉ូតូ​ពេលយប់​ដ៏​កក្រើក​ ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន​០៥​នាក់​ នៅ​ស្រុក​បន្ទាយស្រី​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៨​និង​១៩​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​ក្នុង​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ភឹង​ច​ន្តា​រ៉េត ស្នង​ការ​រង​នគរបាល​ខេត្ត​សៀមរាប បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃ​ទី​២០​នេះ​ថា កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ និង នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​នគរបាល​តាម​បណ្តា​ខេត្ត​ជាពិសេស​នគរបាល​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរប្លន់​ម៉ូតូ​ពេលយប់​ដ៏​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន​០៥​នាក់​ នៅ​ស្រុក​បន្ទាយស្រី​។

​លោក​បន្តថា ក្រុម​ចោរប្លន់​ទាំងនេះ​តាម​ដឹង​ពួកគេ​ប្លន់​ម៉ូតូ​នៅ​ភ្នំពេញ​ភ្លាម​ក៏​បើក​គេចខ្លួន​មក​ខេត្តសៀមរាប​ ហើយក៏​ត្រូវ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ខេត្ត​សៀមរាប​តាម​ចាប់​តែ​ម្តង​។

លោក​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន​៖​ទី​១-​ឈ្មោះ​ម៉ាន់ សុខ​ហេង អាយុ​១៨​ឆ្នាំ​ទី​២-​ឈ្មោះ​ទិ​ត្យ ចាន់ទី អាយុ​១៦​ឆ្នាំ​ ទី​៣-​ឈ្មោះ​ម៉ូ​វ ដា​ពី​ន​ អាយុ​១៧​ឆ្នាំ​ ទី​៤-​ឈ្មោះ ហ​ត ហ៊ុ​ង​គីម អាយុ​១៨​ឆ្នាំ ​ទី​៥-​ឈ្មោះ​អ៊ា​ន បាក់​សៅ​បូរ​មី អាយុ​១៨​ឆ្នាំ។ ក្រុម​ជនសង្ស័យ​ និង​ វត្ថុតាង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ក្រុងភ្នំពេញ​ដើម្បី​សាកសួរ​យក​ចម្លើយ​ដើម្បី​តាម​ចាប់ខ្លួន​បក្សពួក​បន្តទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114