ព័ត៍មានទាន់​ហេតុការណ៏
Search

ចត​ម៉ូតូ​មុខ​បន្ទប់​ជួល​មួយ​ភ្លែត​ ចោរហារយ​លួច​យក​បាត់​ភ្លាម​

ភ្នំពេញ ៖ យុវ​សិស្ស​ម្នាក់​ ខណៈ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​រៀន​វិញ​ ប្រញាប់​ខ្លាំងពេក​ បាន​ចត​ម៉ូតូ​ទុក​មុខ​បន្ទប់​ជួល​​ ហើ​យ​ដើរ​ចូល​ទៅ​នោម​មួយ​ភ្លែត​ចេញ​មកវិញ​ចោរលួច​កាច់​សោ.ក​ម៉ូតូ​យក​ទៅ​បាត់ ដែល​ម៉ូតូ​នេះ​ទើបតែ​ទិញ​បង់​រំលស់​មិន​ទាន់​បាន​១​ខែ​ស្រួលបួល​ផង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ វណ្ណៈ វណ្ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្សសាលា ស្នាក់នៅ​បន្ទប់​ជួល កន្លែង​កើតហេតុ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ឃ្នេ​ស ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​ ជា​ម៉ូតូ​បង់​រំលោះ ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៦​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង 1H-4725 បង់​រំ​លោះ​ទើបបាន​១​ខែ​ប៉ុណ្ណោះ។

តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​ជិះ​ម៉ូតូ​វិលត្រឡប់​មកពី​សាលារៀន​វិញ មកដល់​មុខ​បន្ទប់​ជួល​មិនទាន់​បណ្ដើរ​ម៉ូតូ​ចូល​ភ្លាម​ទេ​ ដោយ​ឈឺ​បត់ជើងតូចពេក​ ក៏ស្ទុះ​រត់​ចូលទៅ​បន្ទប់ទឹក​សិន រួចហើយ ដើរចេញ​មកវិញ​បម្រុង​បណ្ដើរ​ម៉ូតូ​យក​ទុក ​ស្រាប់តែ​បាត់​សូន្យឈឹង​ទើប​ឆោឡោ ដឹង​ថា ​ជនសង្ស័យ​លួច​កាច់​សោក ជិះ​យក​ទៅ​បាត់ ​ហើយ​បាន​រ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ស្រាវជ្រាវ​ក្រែង​ថ្ងៃ​ណាមួយ​អាច​ស្វែងរក​ឃើញ ជនសង្ស័យ​មក​ផ្ដន្ទាទោស​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114