ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ ប៉ះ​ដៃចង្កូត​ដួល​របួសធ្ងន់​០៣​នាក់ ស្រាល​០១​នាក់

កណ្តាល ៖ មនុស្ស​០៤​នាក់ មាន​ស្រី មាន​ប្រុស បាន​រង​របួស​ធ្ងន់​និង​ស្រាល ខ​ណៈ​ដែល​ជនបង្ក​បើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ បាន​ទៅ​ប៉ះ​ដៃចង្កូត​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលឲ្យដួល​បោក​ខ្ទប់​ទៅ​នឹង​ថ្នល់។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៤០​នាទី ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចន្លោះ​គីឡូម៉ែត្រ​៦៦-៦៧ ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កឡាច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល។

បើ​តាម​លោក​វ​រសេនី​យ៍ ឈឿន ប៊ុន​ឆន អធិការ​ស្រុក​កោះធំ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទី​០១-​ឈ្មោះ​ផា ម៉េង ជូ ភេទ​ស្រី​ អាយុ១៧​ឆ្នាំ មុខរបរសិស្ស មាន​ទីលំនៅៗ​ភូមិ​សំប៉ាន​ក្រោម ឃុំព្រែក​អំបិល ស្រុក​ស្អាង​ ខេត្តកណ្ដាល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-5562 មាន​កញ្ចក់ អត់​ពាក់មួក បើកបរ​ក្នុងទិសដៅ​ពី​ត្បូង ទៅ ជើង​(​ព្រែក​ជ្រៃ​-​ច្បារអំពៅ​)​រងរបួស​ធ្ងន់ ​បាក់ជើង​ខាងឆ្វេង​បច្ចុប្បន្ន​ប​ញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។

ជនរងគ្រោះ​ទី​២- ឈ្មោះ​ទឹម ស្រី កែវ​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ ​មុខរបរ​សិស្ស មាន​ទីលំនៅៗ ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល អត់​មួក​រង​របួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​បច្ចុប្បន្ន ប​ញ្ជុ​ន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ។

ជនរងគ្រោះ​ទី​៣. ឈ្មោះ សៅ ស្រី ណា ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅៗ​ភូមិ​សំ​ប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង ខេត្តកណ្ដាល ​អត់​ពាក់មួក រងរបួស​ស្រាល​ ថ្លោះ​ដៃខាងស្ដាំ បច្ចុប្បន្ន​ទៅ​ព្យាបាល​នៅផ្ទះ។ ជនរងគ្រោះ​ទី ៤ ឈ្មោះ សារី ហុក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ មាន​ទី​លំ​នៅៗ​ភូមិ​លេខ​៨ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1N-9990 ម៉ូតូ​អត់​កញ្ចក់ អត់​មួក​បើកបរ​ក្នុង​ទិសដៅ​ពី ជើង ទៅ​ត្បូង ( ច្បារអំពៅ​-​ព្រែក​ជ្រៃ ) រង​របួស​ធ្ងន់ កំពុង​ស្នាក់​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ។

លោក​អធិការ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ភាគី​ពីរ​បើក​បរ​មាន​ទិសដៅ បញ្ច្រាស​គ្នា បង្កឡើង​ដោយ ម៉ូតូ​ម៉ាក ហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១២ ពាក់​ស្លាក​លេខ កណ្តាល​1N-9990 បើកបរ​មិន​ប្រកាន់​ស្តាំ ​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ម៉ាក​ ហុងដាសេ​១២៥ ស៊េរី​២០១១ ពាក់​ស្លាក​លេខ កណ្តាល​1M-5562 ចំ​ពីមុខ ផ្នែក​ខាងឆ្វេង​បណ្តាល​ធ្វើឲ្យ​ដួល រង​របួស​ទាំងសងខាង​តែម្ដង។

ករណី​នេះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង កម្លាំង​ជំនាញ បាន​ទៅដល់​កន្លែង​កើតហេតុ ធ្វើ​ការវាស់វែង រួច​យក​មធ្យោបាយ ដែល​ពាក់ព័ន្ធ មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114