Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងលោកជំទាវភរិយារបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញទស្សនាទីក្រុងឡាប៊ូនបាចូ

បានផុស

នៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងលោកជំទាវភរិយារបស់នាយករដ្ឋមន្រ្តីឡាវ លោកជំទាវភរិយារបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវភរិយារបស់ប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយារបស់នាយករដ្ឋមន្រ្តីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវជាភរិយារបស់ថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធ និងរ៉ាក់ទាក់បំផុតពីលោកជំទាវភរិយារបស់ ប្រធានាធិបតីឥណ្ឌូណេស៊ី។ នៅក្នុងដំណើរទស្សនកិច្ច នៅតំបន់កម្សាន្ដឆ្នេរលំហែកាយមាត់សមុទ្រដ៏ប្រណិតនោះ លោកជំទាវជាភរិយាដ៏ឧត្តុង្គឧត្តមនៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី បានអញ្ជើញគយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលងនៃអគាររបស់ក្រុង។

នៅក្នុងដំណើរទស្សនាកម្សាន្ដក្រុងឡាប៊ូនបាចូ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញ​ទទួលទានតែពេលព្រឹក ជាមួយនិងការស្តាប់នូវបទចំរៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិនទៅនិងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។ នៅក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី លោកជំទាវភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះសម្តេច លោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់ឆ្នេរលំហែរកាយមាត់សមុទ្រដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។

លោកជំទាវភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរសម្តេច លោកជំទាវ ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពរឹងមាំ បញ្ញាញាណភ្លឺថ្លា និងមានសុខសុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យ បំពេញការងារអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុងឡាប៊ូនបាចូដ៏ស្រស់ស្អាតនេះ។ ជាការឆ្លើយតបទៅនិងប្រសាសន៍របស់លោកជំទាវភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរៀបចំនូវកម្មវិធីដ៏ល្អនេះ ពិសេសសម្តេចលោកជំទាវទាំងអស់ មិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិពិតៗ នៃតំបន់ឆ្នេរសមុទ្ទរបស់ក្រុងឡាប៊ូនបាចូ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្ដែងរបាំ និងចំរៀងរបស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ។ សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍ទៅកានលោកជំទាវភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ី មុនពេលជម្រាបលាថា ថ្ងៃណាមួយសម្តេច និងអញ្ជើញមកទស្សនាក្រុងឡាប៊ូនបាចូជាថ្មីម្តងទៀត ដោយសាសម្តេចមានអារម្មណ៍ដកជាប់ និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម