ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​និយាយ​ថា អាច​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ថ្មី​បាន

​ចិន និង​អាមេ​រិ​ក អាច​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ណាមួយ​តាមរយៈ​ការពិភាក្សា​។ រដ្ឋាភិបាល​ចិន​បាន​និយាយ​ដូច្នេះ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​១៩ ខែមករា ខណៈ​ដែល​កាសែត​ចិន​បាន​ព្រមាន​ពាណិជ្ជករ​អាជីវក​រធ​អា​មេ​រិ​កថា​ អាច​ជា​គោលដៅ​សម្រាប់​ការ​សងសឹក​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ណាមួយ​ដែល​ត្រូវបាន​នាំ​ផ្លូវ​ដោយ​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាមេ​រិ​ក នោះ​។

លោក ត្រាំ​ដែល​នឹង​ស្បថ​ចូលកាន់​មុខតំណែង នៅក្នុង​ថ្ងៃ​សុក្រ ទី​២០ ខែមករា បាន​រិះគន់​អ្នកអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​និង​បាន​គំរាម​ដើម្បី​ដាក់​បង្ខំ ការដាក់ទណ្ឌកម្ម​ពន្ធ​ទៅលើ​ការនាំ​ចូល​របស់​ចិន​។​

​វិនិយោគិន​ជា​មហាសេដ្ឋី​លោក Wilbur Ross ជាការ​ជ្រើសរើស​របស់​លោក ត្រាំ ឲ្យ​កាន់​មុខតំណែង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នោះបាន​រិះគន់​ខ្លាំងៗ​កាលពី​ថ្ងៃ​ពុធ​ចំពោះ​ការអនុវត្ត​ពាណិជ្ជកម្ម​របស់​ចិន​ដោយ​បាន​និយាយប្រាប់​ព្រឹទ្ធសមាជិក អាមេ​រិ​ក ថា លោក​នឹង​ស្វែងរក​របៀប​ថ្មី ដើម្បី​ប្រយុទ្ធ​នឹង​ពួកគេ​។ អ្នកនាំពាក្យ​របស់​ក្រសួងពាណិជ្ជកម្ម​ចិន លោក Sun Jiuen បាន​និយាយថា រដ្ឋាភិបាល​មានបំណង​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋការ​ថ្មី​របស់​អាមេ​រិ​ក ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សុខភាព​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។​

​ ​លោក Sun បាន​និយាយ​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា “​ខ្ញុំ​ជឿ​ថា ចិន​និង​អាមេ​រិ​ក អាច​ដោះស្រាយ​នូវ​ជម្លោះ​ណាមួយ​តាមរយៈ​ការសន្ទនា​គ​ញ​នា​និង​ការចរចា​និង​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាមេ​រិ​ក​-​ចិន នឹង​​មិន​ឃ្លាត​ចេញពី​ផ្លូវ​នៃ​ផលប្រយោជន៍​ទៅវិញទៅមក​នោះ​ទេ​”​។ លោក Sun បាន​បន្តថា ភាគី​ទាំងពីរ​ទទួលបាន​ផលប្រយោជន៍​ជាមួយ​កិច្ច​សហប្រតិបត្តិការ​នេះ ហើយ​ប្រទេស​ទាំងពីរ​នេះ​បាន​រង​ឈឺចាប់​ជាមួយ​ជម្លោះ​នេះ​។ ប៉ុន្តែ​សារព័ត៌មាន​រដ្ឋ​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​សរសេរ​វាយបក​វិញ​យ៉ាង​ខ្លាំងៗ​។​

​នៅក្នុង​បទ​វិចារណកថា មួយ​កាសែត Global Times បាន​និយាយ​ថា ក្នុងឋានៈ​អាមេ​រិ​ក​ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ខ្លាំង​។ នោះ​ចិន​អាច​រង​ឈឺចាប់​ថែមទៀត​នៅពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ចាប់ផ្តើម ប៉ុន្តែ​ចិន​នឹង​តស៊ូ​ជាមួយ​អាមេ​រិ​ក ឲ្យ​ដល់​ទី​បញ្ចប់​។ កាសែត​នេះ​បាន​បន្ត​ថា “​មាន​ករណី​មួយចំនួន​តូច​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ជា​កន្លែង​ដែល​​មាន​ភាគី​តែមួយគត់​ដែល​បាន​ចុះចាញ់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ជាជាង​ភាគី​ទាំងពីរ​បាន​បញ្ចប់​ដោយ​ការ​សម្របសម្រួល​ជាមួយគ្នា​។ តើ​អាច​ក្រុម​លោក​ត្រាំ ជឿ​ថា ចិន​នឹង​ចុះចាញ់​ដោយ​ពុំ​មានការ​ចាត់វិធានការ​ប្រឆាំង​តប​វិញ យ៉ាង​ដូចម្តេច​កើត​ទៅ​?

កាសែត​បាន​បន្ថែម​នៅ​ក្នុង​បទ​វិចារណកថា នៅ​ក្នុង​ការបោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស​និង​ភាសា​ចិន របស់ខ្លួន​ដោយ​ពុំ​បាន​បរិយាយ​ឲ្យ​បាន​ពិស្តា​រថា “​ក្រុម​របស់​លោក​ត្រាំ ដ៏​ក្រអឺតក្រទម​នេះ​បាន​វាយតម្លៃ​ខុស​អំពី​សមត្ថភាព​របស់​ចិន ដើម្បី​ធ្វើការ​សងសឹក​។

​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង សង្ឃឹមទុក​ថា ចិន​នឹង​ត្រូវការ​យន្តហោះ​ប៊ូ​អ៊ីង​ថ្មី​ចំនួន​៦៨០០​គ្រឿង តម្លៃ​១​លាន​លាន​ដុល្លារ​នៅក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខនេះ​។ នៅ​ក្នុង​ខែវិច្ឆិកា កាសែត Global Times បាន​ព្រមាន​ថា ចិន​អាច​ប្តូរ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​ទៅ​ក្រុមហ៊ុន​Airbus នៅ​អឺរ៉ុប​វិញ និង​ក្រុមហ៊ុនទូរស័ព្ទ Apple ព្រមទាំង​សណ្តែក​សៀង និង​ពោត​នឹង​ត្រូវ​បាន​កម្ចាត់​ចេញពី​ចិន ប្រសិនបើ​លោក​ត្រាំ បង្កើត​បញ្ហា​ជាមួយ​ចិន​អំពី​ពាណិជ្ជកម្ម​នោះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114