Connect with us

ជីវិតកម្សាន្ដ

កំពូលតារាស្រី K-pop ទាំង ៥ មានអ្នកស្អប់ច្រើនបំផុត

បានផុស

នៅ

មានសមាជិកក្រុមចម្រៀងនារី K-pop ជាច្រើនដែលជាគោលដៅសម្រាប់ពួកអ្នកស្អប់ Kpop ក៏ដូចជាអ្នកគាំទ្រជ្រុលនិយមឱ្យមានការជេរប្រមាថដោយសារតែពាក្យចចាមអារ៉ាមដែលលេចចេញតាមអ៊ីនធឺណិតមិនសមហេតុផលជាច្រើន។

ខាងក្រោមនេះគឺជាកំពូលតារាស្រី Kpop ទាំង៥មានអ្នកស្អប់ច្រើនបំផុត៖

១. Nayeon សមាជិក TWICE

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាងគឺជាតារាស្រីម្នាក់ដែលគេស្អប់បំផុត ដោយសារមានរូបសម្រស់ស្រស់ស្អាត បូករួមនិងសមត្ថភាពប្រើប្រាស់សំឡេងរបស់នាងច្រៀងនៅក្នុងក្រុម។ នោះហើយជាមូលហេតុដែលអ្នកស្អប់និងអ្នកគាំទ្រជ្រុលនិយមចាប់ផ្តើមស្អប់នាងសម្រាប់ភាពល្បីល្បាញយ៉ាងឆាប់រហ័សរបស់នាង ដូច្នេះ ហើយ ពាក្យចចាមអារ៉ាមអាក្រក់ជាច្រើនអំពីបុគ្គលិកលក្ខណៈ របស់នាងបានចាប់ផ្តើមលេចឡើង កាន់តែច្រើនឡើង។

២. Nancy សមាជិក MOMOLAND

Nancy គឺជាសមាជិកដ៏ល្បីបំផុតរបស់ MOMOLAND ប៉ុន្តែទន្ទឹមនឹងនោះដែរ នាងបានក្លាយជាគោល ដៅសម្រាប់ពួកអ្នកស្អប់ Kpop ក៏ដូចជា អ្នកគាំទ្រជ្រុលនិយមដោយសារតែទឹកដមសំឡេងក៏ដូចជា រូបសម្រាប់របស់នាង។ បន្ថែមពីនេះ ពួកគេថែមទាំងបង្អាប់រាងកាយនាងទៀតផង រិះគន់នាងចំពោះ ការស្លៀកពាក់របស់នាង ថ្មីៗនេះ នាងត្រូវបានគេវាយតម្លៃថា នាងមានអាកប្បកិរិយាមិនល្អចំពោះ ក្រុម BLACKPINK ។

៣. Jennie សមាជិក BLACKPINK

នាងមានរូបរាងស្រស់ស្អាត និងទេពកោសល្យ ប៉ុន្តែ Jennie នៅតែមិនអាចគេចផុតពីការរិះគន់ និងពាក្យចចាមអារ៉ាមដ៏អាក្រក់របស់អ្នកគាំទ្រជ្រុលនិយម។ ពាក្យចចាមអារ៉ាមមួយក្នុងចំណោមពាក្យចចាមអារ៉ាមទាំងនោះគឺអំពីនាងធ្វើបាបមិត្តរួមថ្នាក់របស់នាងក្នុងពេលកំពុងសិក្សានៅបរទេស សូម្បីតែការស្លៀកពាក់របស់នាងក៏ដោយ ក៏អ្នកគាំទ្រជ្រុលនិយមមួយចំនួនបញ្ចេញមាតិមិនល្អដាក់នាងផងដែរ ។

៤. Yeri សមាជិកRed Velvet

ក្នុងនាមជាសមាជិកចុងក្រោយដែលបានចូលរួមជាមួយ Red Velvet ដែល Yeri បានក្លាយជាគោលដៅរបស់អ្នកគាំទ្រអ្នកស្អប់ Kpop ក៏ដូចជាអ្នកគាំទ្រជ្រុលនិយម បន្ទាប់ពីធ្វើការជាមួយក្រុមអស់រយៈពេលជាយូរមក នាងនៅតែរងការរិះគន់ ខណៈដែលមានមាតិខ្លះថានាងគ្មានប្រយោជន៍និងគ្មានអ្វីពិសេសដែលត្រូវដាក់បញ្ចូលក្នុងក្រុម Red Velvet នោះទេ។ នាងថែមទាំងត្រូវបានចោទអាកប្បកិរិយាចំពោះមិត្តរួមក្រុមរបស់នាងទៀតផង ។

៥. SinB សមាជិក G-Friend

SinB ជាតារាដែលមានចារិកស្ងប់ស្ងាត់ និងមិនចិត្តលេងសើចច្រើនក៏ដូចជាមិនអាចចូលទៅជិតបានប្រហែលជាមូលហេតុដែលនាងមិនសូវពេញចិត្តពីអ្នកដទៃ។ សូម្បីតែទឹកមុខរបស់នាងធម្មតាក៏ដោយក៏អ្នកគាំទ្រជ្រុលនិយមនៅតែ រកលេសដើម្បីវិនិច្ឆ័យនាងថាមានអាកប្បកិរិយា។ ចាប់ពីពេលនោះមក ពាក្យចចាមអារ៉ាមជាច្រើនអំពីនាងធ្វើបាបសមាជិកផ្សេងទៀត ឬចង់បានការចាប់អារម្មណ៍ ត្រូវបានបង្កើតឡើងដោយអ្នកនិយមលេងអ៊ីនធឺណិត ៕

ប្រែសម្រួល៖នាងតូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម