កីឡា
គុនខ្មែរក្នុងស៊ីហ្គេមទទួលបានលទ្ធផលលើសការរំពឹងទុកសម្រាប់ម្ចាស់ផ្ទះ
ការប្រកួតកីឡាប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ទទួលបានលទ្ធផលលើសពីផែនការដែលបានគ្រោងទុកសម្រាប់ម្ចាស់ផ្ទះកម្ពុជា បើទោះបីជាការប្រកួតនៅមិនទាន់ចប់ក៏ដោយ។
រហូតដល់ពេលនេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានឈ្នះមេដាយមាស៧គ្រឿងគឺវិញ្ញាសាប្រយុទ្ធ៥ដែលបានប្រកួតឈ្នះកាលពីថ្ងៃទី១០ ខែឧសភា និងវិញ្ញាសាសម្តែងគុនគ្រូ២ដែលបានប្រកួតឈ្នះកាលពីថ្ងៃទី៦ ខែឧសភា។
ថ្ងៃទី១១ ខែឧសភានេះ កីឡាករ និងកីឡាការិនីគុនខ្មែរ៩រូបត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសចាប់ពីម៉ោង២រសៀលនៅសង្វៀនដំរី ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ដូចអ្វីដែលសហព័ន្ធបានរៀបចំផែនការយុទ្ធសាស្ត្រគឺទទួលបានលទ្ធផល៩០%ហើយ។ លទ្ធផលនេះបានដោយសារការប្រមូលផ្តុំហ្វឹកហាត់ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំទាំងសហព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម។
លោកបានបញ្ជាក់ថា ៖«យើងដឹងថា ក្រុមកីឡាវៀតណាមខ្លាំងដែលជាឧបសគ្គធំ ប៉ុន្តែយើងបានប្រកួតឈ្នះច្រើន។ បើនិយាយពីការរៀបចំវិញ យើងធ្វើបានល្អ ជាពិសេសការចាប់ឆ្នោតគឺយើងចាប់ដោយគ្រាប់ប៉េងប៉ុងដែលជាការចាប់ឆ្នោតសុក្រិតបំផុត។ ទាំងនេះបង្ហាញឲ្យពិភពលោកឃើញថា ការរៀបចំរបស់កម្ពុជាត្រឹមត្រូវ និងយុត្តិធម៌បំផុត»។
លោកអគ្គលេខាធិការសហព័ន្ធបានបន្ថែមថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៩វិញ្ញាសានៅរសៀលថ្ងៃទី១១ ខែឧសភានេះ លោករំពឹងទទួលបានលទ្ធផលខ្ពស់បំផុត។ «យើងសង្ឃឹមខ្ពស់មែនទែនក្នុងការទទួលបានលទ្ធផលល្អទាំង៩វិញ្ញាសា។ និយាយទៅយើងអាចនិយាយបានថា ប្រហែលជា១%ដែលយើងអាចចាញ់»។
«ពិតជាសប្បាយចិត្តមែនទែនក្នុងនាមអគ្គលេខាធិការសហព័ន្ធ មុនស៊ីហ្គេម មិនគិតថា យើងអាចរកបានមេដាយមាសច្រើនអីចឹងទេ តែពេលនេះ យើងទទួលបានមេដាយមាសលើសការរំពឹងទុក»។ លោក ហេង សុឃន មានប្រសាសន៍។
ក្នុងនាមជាម្ចាស់ផ្ទះ និងជាម្ចាស់ក្បាច់គុនអត្តសញ្ញាណខ្មែរ កម្ពុជាបានដាក់គុនខ្មែរចំនួន១៩វិញ្ញាសា ក្នុងនោះរកឃើញអ្នកឈ្នះមេដាយមាស១០វិញ្ញាសាហើយគឺម្ចាស់ផ្ទះកម្ពុជា៧នាក់ និងវៀតណាម៣នាក់។ ៩វិញ្ញាសាទៀតនឹងប្រកួតនៅថ្ងៃទី១១ ខែឧសភា៕
អត្ថបទ៖ វីរបុត្រ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»