Connect with us

ព័ត៌មានអន្ដរជាតិ

ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ

បានផុស

នៅ

ការចូលរួមរបស់ទីម័រខាងកើតក្នុងនាមជាសមាជិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ឆ្នាំ២០២៣ នៅទីក្រុង Labuan Bajo ភាគខាងកើតខេត្ត Nusa Tenggara ប្រទេសឥណ្ឌូណេស៊ី គឺជាពេលវេលាប្រវត្តិសាស្ត្រដែលនឹងជះឥទ្ធិពលជាវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ។

លោក Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត (ឆ្វេង) និងលោក Joko Widodo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Taur Matan Ruak ក៏បានថ្លែងអំណរគុណដល់ការគាំទ្ររបស់ប្រទេសឥណ្ឌូណេស៊ីចំពោះការចូលជាសមាជិកអាស៊ាន ក៏ដូចជាការអញ្ជើញទីម័រខាងកើតចូលរួមជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងក្លាយជាសមាជិកក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនៅតំបន់អាគ្នេយ៍អាស៊ីមួយនេះ ។

លោកនាយករដ្ឋមន្ត្រីទីម័រខាងកើតរូបនេះ បាននិយាយថា “សូមអរគុណលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ សម្រាប់ការគាំទ្រ និងការប្តេជ្ញាចិត្តរបស់គាត់រហូតមកដល់ពេលនេះ ជាពិសេសការអញ្ជើញខ្ញុំឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ” ។

លោក Taur បានឲ្យដឹងទៀតថា វាជាកិត្តិយសសម្រាប់ប្រទេសរបស់លោកដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាលើកដំបូង ហើយវាគឺជាជំពូកថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃប្រទេសទីម័រខាងកើត និងអាស៊ាន ហើយរដ្ឋាភិបាលទីម័រខាងកើត នឹងអនុវត្តតាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នាជាមួយសមាជិកអាស៊ានដទៃទៀត ។

កន្លងមក លោកប្រធានាធិបតី Joko Widodo ក៏ធ្លាប់បានអបអរសាទរប្រទេសទីម័រខាងកើត ដែលបានចូលជាសមាជិកគ្រួសារអាស៊ាន ក្នុងឱកាសបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឆ្នាំ២០២៣ ។

គួររម្លឹកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ២០២២ អាស៊ានក៏បានព្រមព្រៀងជាគោលការណ៍ក្នុងការទទួលស្គាល់ទីម័រខាងកើតជាសមាជិកផងដែរ ដោយនៅតែត្រូវការបំពេញលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ មុនពេលក្លាយជាសមាជិកពេញលេញ ហើយប្រសិនបើមានការឯកភាពគ្នា ប្រទេសទីម័រខាងកើតនឹងក្លាយជាប្រទេសទី ១១ ដែលទទួលបានសមាជិកភាពក្នុងអាស៊ាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Kemlu

ចុចអាន ៖ កិច្ចប្រជុំកំពូល អាស៊ាន លើកទី៤២ ចាប់ផ្តើមជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម