Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ

បានផុស

នៅ

នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បា​នដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាពហើយ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេលបំពេញបេសសកម្ម នៅប្រទេសឥណ្ឌូណេស៊ី រយៈពេល ២ថ្ងៃ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២, កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន, កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។

នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោ ហ៊ុន​ សែន បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចជាអាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយ ទាំងនៅក្នុងតំបន់ និងសាកលលោក ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម ជាពិសេសបញ្ហាដែលអាស៊ានពុំអាចទទួលបានកុងសង់ស៊ីស ដោយមិនទុកឲ្យបញ្ហាទាំងនោះប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។

ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោល ការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ ជាពិសេសគោលការណ៍ ស្តីពី ការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការពិគ្រោះយោបល់ និងកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។

ចំពោះចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥វិញ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់នៅពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង​អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងអប់រំ មិនតម្រូវឱ្យសិស្សថ្នាក់ទី ៦ ប្រឡង​ចូលអនុវិទ្យាល័យដូចថ្នាក់ទី ៩ នោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេហ្ស៊ីប ចូល​ដៃ​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង ក្នុង​បណ្ដឹង​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​អ៊ីស្រាអែល

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ លើកទឹកចិត្តពលរដ្ឋ​សង់​លំនៅដ្ឋានធន់ខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ការជួញដូរឧបករណ៍​និស្សន្ទនៅ​ផ្សារ​មូលបត្រកម្ពុជា​កើន​ពី​ ៤ លាន​ដុល្លារ ដល់ ៣០០ លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម