Connect with us

សេដ្ឋកិច្ច

ប្រធានក្រុមបេសកកម្មថ្មី IMF ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់  

បានផុស

នៅ

ប្រធានក្រុមបេសកកម្មថ្មី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី ២ ឆ្នាំ ២០២៣នេះ ហើយសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់មន្ត្រី (Staff Visit) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី និងលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុ អន្តរជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសារសំខាន់ នៃបេសកកម្មរបស់មន្ត្រី នៃមូល និតិរូបិយវត្ថុអន្តរជាតិនាពេលនេះ ក្នុងខណៈដែលកម្ពុជាកំពុងរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណះ ឆ្នាំ ២០២៤ និងក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល បាននិងកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្កឡើងដោយភាពមិនអំណោយផលនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន, ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ, ការបែកខ្ញែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច, និងកំណើនយឺតជាងការរំពឹងទុក នៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ជាដើម។ កក្តាទាំងនេះបានជះឥទ្ធិពលអវិជ្ជមានមកលើ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណះកម្ពុជា ផងដែរ។

ចំណែកលោក Davide Furcer ប្រធានក្រុមបេសកកម្មថ្មី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានរាយការណ៍ពីការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសកល និងបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី ២ ឆ្នាំ ២០២៣នេះ។ កត្តានេះ នឹងអាចជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិត តាមរយៈការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។

ជារួម, ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា។ ជាមួយគ្នានេះ, លោក Davide furceri បានបញ្ជាក់ពីការបន្តគាំទ្រក្នុងការផ្តល់ជំនួយបច្ចេកទេសនានា ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រី។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលដល់មន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈកម្ពុជា ក៏ដូចជាការផ្តល់អនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលដល់ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់ផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម