Connect with us

ព័ត៌មានជាតិ

អាមេរិក គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា​លើគ្រប់វិស័យ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម

បានផុស

នៅ

ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់, សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង គាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យសុខាភិបាល, អប់រំ, បរិស្ថាន, កសិកម្ម, អភិបាលកិច្ច, ការអភិវឌ្ឃបែបប្រជាធិបតេយ្យ និងការបោស សម្អាតមីន ជាដើម ។ នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូត នសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៩ ឧសភា។ នៅក្នុងជំនួបនេះ ក៏មានវត្តមានលោកស្រី Kerry Pelzman ប្រធានថ្មី របស់ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត នសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបៃតង និងថាមពល ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលរួមចំណែកក្នុង​ការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោក ។

ជាមួយគ្នានេះ លោកស្រី Kerry Pelzman ក៏បានលើកឡើងថា ទីភ្នាក់ងារ USAID នឹងបន្តពង្រឹងភាពជាដៃគូ និងខិតខំបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយបន្តគាំទ្រលើវិស័យអាទិភាព រួមមាន វិស័យសុខាភិបាល, ការអប់រំ, បរិស្ថាន, និងកសិកម្ម តាមរយៈការពង្រឹង​ភាពធន់ និងតម្លៃបំពេញបន្ថែម ដើម្បីបង្កើនការនាំចេញផលិផលកសិកម្ម និងលើកកម្ពស់សន្តិសុខស្បៀង ជាដើម ។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវ​យុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាស​អំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការដាក់ឲ្យអនុវត្តនូវ ច្បាប់ស្តីពីវិនិយោគ, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីការស្តារ និងជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាម គន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣, យុទ្ធសាស្ត្រអភិវឌ្ឍ​សហគ្រាសធនតូច និងមធ្យមឆ្នាំ ២០២២-២០២៦។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិកកាំង ដែលបានចូលរួម​ចំណែកដល់​ការអភិវឌ្ឍកម្ពុជារហូតរៀងមក។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញទំនិញពីកម្ពុជា ដ៏ធំមួយ។ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា អាមេរិក គិតត្រឹម ៤ខែ ឆ្នាំ ២០២៣ សម្រេចបានជាទឹកប្រាក់ប្រមាណ ២.៥ពាន់លានដុល្លារ។ នេះបើយោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម