ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ម៉ែន​ វិបុល​ អញ្ជើញ​បញ្ចុះ​បឋម​សិលា​កសាង​អគារសិក្សា​កម្ពស់​២​ជាន់ ​២០​បន្ទប់​ ដែល​សម្ដេច​តេជោ​ផ្ដល់​ជូន​

ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​២៣​ ខែមករា ឆ្នាំ​២០១៧​នេះ​ លោក ​ម៉ែន ​វិបុល​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ អគារសិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​សីហនុ​ ស្ថិត​ភូមិ​មេ​ភ្លើង សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ថា ក្នុង​ឱកាស​ ដែល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ជូន​អគារសិក្សា​សាលាបឋមសិក្សា​ព្រះសីហនុ ចំនួន ០១​ខ្នង កម្ពស់ ២​ជាន់ ស្មើនឹង ២០​បន្ទប់ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684