ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​នៅ​ពេល​យប់ បុក​គោយន្ត​កន្ត្រៃ ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ ​និង​រង​របួស​ធ្ងន់​២​នាក់​

ឧត្តរមានជ័យ ៖ កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង២២​និង៤០​នាទី នៅ​ចំណុច​ផ្លូវលំ​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង គោយន្ត​កន្ត្រៃបណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់។ ក្រោយ​ទទួល​បាន​ដំណឹង កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ។

អ្នក​បើក​ម៉ូតូ​​ឈ្មោះ ទួន​រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង។ រូបគេបើកបរ​ម៉ូតូ ម៉ាក​ហុងដាឌ្រីម ស៊េរី​ឆ្នាំ 2016 c125 និង​អ្នក​រួម​ដំណើរ ២​នាក់​ទៀត រងរបួសធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​ជួយសង្គ្រោះ។ អ្នក​ទាំង ៣​នាក់ បច្ចុប្បន្ន រស់នៅ​ភូមិ សំបួរ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង។ ចំណែក​អ្នកបើកបរ​គោយន្ត​បាន​បើក​គេចខ្លួន​បាត់។ រីឯ​ម៉ូតូ​កម្លាំង​ជំនាញ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​សំរោង។ បច្ចុប្បន្ន សមត្ថកិច្ច​​ ​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​គោយន្ត មក​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684