ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​បា​ឡែ​ន បុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​បាក់ជើង​ទាំង​២

ឧត្តរមានជ័យ ៖ នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៧ វេលា​ម៉ោង១៥​និង​១០​នាទី ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​មានទ្បើង​នៅ​តាមដង​ផ្លូវជាតិ​លេខ​៦៨​ ទល់មុខ​សាលា​ អនុវិទ្យាល័យ​ពង្រ​ភូមិ​តា​ប៉ែន​ ឃុំ​ពង្រ​ ស្រុក​ចុងកាល់ រវាង​ម៉ូតូ​និង​រថយន្ត​ បញ្ច្រាស​ទិស​គ្នា។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា អ្នក​បើកបរ​រថយន្ត​ឈ្មោះ នុត ដូ​ត ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​កងទ័ព នៅ​ភូមិភាគ​៤ រស់នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រ​ពាំ​តៅ​ ស្រុក​អន្លង់​វែង​ បើកបរ​រថយន្ត​ម៉ាក​កាមរី​បាទ្បែន​ពណ៌​ទឹក​ប្រាក់​ស៊េរី​ឆ្នាំ​២០០២​មកពី​ជើង​ទៅ​ត្បូង។

រីឯ​ចំណែក​ជន ជនរងគ្រោះ អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ ក្រាន មេសា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ចុងកាល់ បើកបរ​ម៉ូតូ​ពី​ត្បូង​ទៅ​ខាង​ជើង (​ម៉ូតូ​ម៉ាក​អឹប​អែ​ស​អិ​ច ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ)​។ ជនរងគ្រោះ រងរបួស​បាក់ជើង​ទាំង២​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ទៅកាន់​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប។

សម្ភារៈ​វត្តុតាង​ត្រូវ​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684