ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​អូរ​ស្មាច់ ឃាត់ខ្លួន​ជនសង្ស័យ​ ប្រើប្រាស់​សារធាតុ​ញៀន ​ចំនួន​២នាក់

ឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​១២​និង​២២​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ កម្លាំង ប៉ុស្តិ៍​រដ្ឋបាល​អូ​ស្មាច់ បាន​ចេញ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ ក៏​ជួប​ជាមួយ​មនុស្ស ២នាក់ ជិះ​ម៉ូតូ 01​គ្រឿង ត្រង់​ចំណុច​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង។

ពេលនោះ​កម្លាំង​ល្បាត​បាន​មានការ​សង្ស័យ ក៏បាន​ឃាត់​សាកសួរ ហើយ​ពួកគេ​បាន​សារភាព​ថា ​ពួកគេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន និង​បាន​នាំមក​ប៉ុស្តិ៍​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កម្លាំង​ជំនាញ​ក្រុង​ចាត់ការ​បន្ត ។ ជនសង្ស័យ ទី​១-​ឈ្មោះ​តី តាំ ប្រុស អាយុ​19​ឆ្នាំ រស់នៅ ឈូក​ខ្នា ឃុំ​ក្រសាំង ចុងកាល់ ទី​២-​ឈ្មោះ ឌឿ​ន យាំង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិ​សំរោង សង្កាត់​សំរោង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684