ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២ ​ខែមករា​ កើតឡើង​១០​លើក​ស្លាប់​៤​នាក់​រង​របួស​ធ្ងន់​ស្រាល​១០​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក ( យប់ ៤​លើក ) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ ( ប្រុស ) រង​របួស​ធ្ងន់ ៧​នាក់ ( ស្រី ១​នាក់ ) និង​រង​របួស​ស្រាល៣​នាក់ ( ស្រី ១​នាក់ ) ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៣​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង កង់ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង ៣​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក ( ស្លាប់ ២​នាក់ ) , មិន​គោរព​សិទ្ធិ ៤​លើក ( ស្លាប់ ១​នាក់ ) , មិន​ប្រកាន់​ស្តាំ ២​លើក ( ស្លាប់ ១​នាក់ ) និង​បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១៣​នាក់ ( យប់ ៧​នាក់ )។

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន​ផ្លូវជាតិ ចំនួន ៥​លើក ផ្លូវ​ខេត្ត ក្រុង ចំនួន ២​លើក និង​ផ្លូវលំ ចំនួន ៣​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក រថយន្ត​ធុន​តូច ចំនួន ៣​លើក និង​អ្នក​ថ្មើរជើង ចំនួន ១​លើក។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពត ២​លើក ស្លាប់ ២​នាក់ របួស ១​នាក់​ខេត្តកំពង់ឆ្នាំង ១​លើក ស្លាប់ ១​នាក់ ខេត្តព្រៃវែង ១​លើក ស្លាប់ ១​នាក់​ខេត្ត​បាត់ដំបង ២​លើក របួស ៤​នាក់ ខេត្តពោធិ៍សាត់ ១​លើក របួស ១​នាក់ ខេត្តកំពង់ធំ ១​លើក របួស ១​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ១​លើក របួស ១​នាក់ និង​ខេត្តកោះកុង ១​លើក របួស ២​នាក់ ។​

ដោយឡែក​យោង​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយះពេល ២២​ថ្ងៃ គិត​ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ កើតឡើង ចំនួន ២៥២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ១២២​នាក់ រង​របួស​សរុប ចំនួន ៣៦៦​នាក់ ក្នុងនោះ​របួសធ្ងន់ ២៣៨​នាក់ និង​រងរបួស​ស្រាល ចំនួន ១២៨​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ១៩០៧​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៥១៧​គ្រឿង និង​ពិន័យ​សរុប ចំនួន ១៣៩០​គ្រឿង ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684