Connect with us

KPT+

៨ យ៉ាង អំពីពុកមាត់ឆ្មា មនុស្សភាគច្រើនមិនសូវដឹង

បានផុស

នៅ

ពុកមាត់មិនមែនគ្រាន់តែជាផ្នែកនៃរាងកាយសត្វឆ្មានោះទេ វាមានតួនាទីសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ឆ្មាដូចជា ការរកចំណី និងការស្ទាបស្ទង់មជ្ឈដ្ឋានជុំវិញជាដើម ។ ខាងក្រោមនេះគឺជារឿង ៨ យ៉ាងអំពីពុកមាត់ឆ្មា ៖

១. ពុកមាត់ក្រាស់ជារោម

ពុកមាត់ឆ្មាមានទំហំធំជាងរោមធម្មតា ២ ទៅ ៣ ដង និងមានឫសជ្រៅជាង ៣ ដងឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មានចំនួនសមាមាត្រ

ជាទូទៅ ឆ្មាមានពុកមាត់ ២៤ សរសៃ ឬម្ខាង ១២ សរសៃ ខ្លះទៀតមានលើស ២៤ សរសៃ ប៉ុន្តែពុកមាត់ទាំងសងខាងតែងសមាមាត្រគ្នាជានិច្ច ។

៣. ឆាប់ប្រតិកម្ម

ពុកមាត់ឆ្មាផ្សាភ្ជាប់ជាមួយនឹងប្រព័ន្ធប្រសាទ ហើយចុងរបស់សរសៃការ៉ាទីនត្រូវបានបំពាក់ជាមួយសរីរាង្គអារម្មណ៍ហៅថា proprioceptors ដែលមាននាទីបញ្ជូនសារទៅកាន់ខួរក្បាល ។

៤. មានពុកមាត់ស្ត្រេស

ពេលដែលឆ្មាស៊ីចំណី ឬផឹកទឹកពីចានតូចចង្អៀត ពុកមាត់របស់វានឹងប៉ះទង្គិចចានហើយបង្កទៅជាស្ត្រេស ដូច្នេះអ្នកចិញ្ចឹមគួរផ្លាស់ប្ដូរចានឲ្យទូលាយទើបល្អ ។

៥. ទំហំពុកមាត់អាស្រ័យលើទំហំសត្វឆ្មា

ឆ្មាកាន់តែធំ ពុកមាត់កាន់តែវែង ដូចជាឆ្មា Missi the Maine Coon ដែលមានពុកមាត់ ១៩ សង់ទីម៉ែត្រ វែងជាងគេបង្អស់នៅលើពិភពលោក ។

៦. មានចលនា

សរសៃពុកមាត់នីមួយៗភ្ជាប់ទៅនឹងសាច់ដុំ ដែលអាចឲ្យឆ្មាបញ្ជាវាបាន ។

៧. បង្ហាញពីអារម្មណ៍ឆ្មា

យោងតាមមហាវិទ្យាល័យ Melbourne បានឲ្យដឹងថា ពុកមាត់ឆ្មាអាចបង្ហាញពីអារម្មណ៍ស្ងប់ស្ងាត់ និងភាពភ័យខ្លាចរបស់វា ។

៨. ជ្រុះដូចរោម

អ្នកមិនគួរកាត់ពុកមាត់ឆ្មាទេ វាអាចដុះ និងជ្រុះដោយឯកឯងទើបគ្មានផលប៉ះពាល់ដល់សុខភាពឆ្មា ។

សូមបញ្ជាក់ថា ការកាត់ពុកមាត់ឆ្មាមិនបង្កការឈឺចាប់ទេ ប៉ុន្តែវាបង្កឲ្យឆ្មាវង្វេងវង្វាន់ ឬមិនអាចធ្វើសកម្មភាពទូទៅប្រចាំថ្ងៃបាន ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារានិករទាំង ៤ នេះ ចាត់ទុកសត្វចិញ្ចឹមដូចកូនបង្កើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម