ព័ត៍មានទាន់​ហេតុការណ៏
Search

Galaxy A ស៊េរី 2017 ត្រូវ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​សម្រាប់​លក់​ក្នុង​ទីផ្សារ​កម្ពុជា

សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិ​ក​ត្រូ​និក​ បានដាក់​សម្ពោធ​ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី 2017 សម្រាប់​លក់​ក្នុង​ទីផ្សារ​កម្ពុជា ជា​ផ្លូវការ​ហើយ​នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ 2017 នៅ រាជធានី​ភ្នំពេញ រួមមាន Galaxy A7 Galaxy A5 និង Galaxy A3​។

ការបង្ហាញ​វត្តមាន​ជា​ផ្លូវការ​នេះដែរ Galaxy A ស៊េរី 2017 ពិតជា​បានផ្តល់​ការទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អតិថិជន​ក្នុងការ​ចូលរួម​និង​ធ្វើតេស្ត​ដោយផ្ទាល់​នូវ​លក្ខណៈ​ពិសេស​រួមទាំង​បច្ចេកវិទ្យា​ទំនើប​ដែល​បាន​បំពាក់​លើ​ត្រកូល​របស់ Galaxy A ស៊េរី 2017 ទាំងបី​ម៉ូ​ឌែ​ល​នេះ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

ទូរស័ព្ទ Galaxy A ស៊េរី 2017 ត្រូវបាន​រចនា​ប្រកបដោយ​ប្រណីតភាព និង​បច្ចេកវិទ្យា​ថ្មីៗ​ដែលមាន លក្ខណៈ​ពិសេស​រួមមាន កាមេរ៉ា​ទាំងមុខ ​និង​ក្រោយ​ទំហំ 16 មេ​ហ្គា​ភី​ក​ស៊ែ​ល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជា​អាវ​ក្រោះ​ការ​ជ្រាប​ទឹក​ជម្រៅ​រហូតដល់ 1.5m រយៈពេល 30​នាទី និង​ការពារ​ធូលី មុខងារ​ស្គេ​ន​ក្រយៅ​ដៃ និង USB-C សម្រាប់​សាក​ថ្ម​។ Galaxy A7 មាន​អេក្រង់​ធំ​រហូតដល់ 5.7 អ៊ី​ញ មាន​ថ្ម​ទំហំ​ធំ​រហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរី​ក្នុង​ម៉ាស៊ីន 32GB​។ Galaxy A5 និង Galaxy A3 ក៏មាន​លក្ខណៈពិសេស​ប្រហែល​នឹង Galaxy A7 ផងដែរ​។​

នៅក្នុង​កម្មវិធី​នេះ​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិ​ក​ត្រូ​និក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ « ក្រុមហ៊ុន​សាម​សុង​តែងតែ​ព្យាយាម​ផ្តល់ជូន​អតិថិជន​យើង​នូវ​ផលិតផល​ដែល​ឈានមុខ​គេ​បំផុត នៅក្នុង​ទីផ្សារ ហើយ​ទូរស័ព្ទ Galaxy A ស៊េរី 2017 គឺជា​គំរូ​ស្រាប់​។ ទូរស័ព្ទ Galaxy A7 Galaxy A5 និង Galaxy A3 ស៊េរី 2017 របស់​យើង​ត្រូវបាន ផលិតឡើង​ជាមួយ​ការ វិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ ដែល​នាំមក​នូវ​ការ​រចនា​ដ៏​ប្រណីត ប្រតិបត្តិការ​ប្រកបដោយ​ថាមពល និង​ជា​ទូរស័ព្ទ​ដែល​ផ្តល់​ភាពងាយស្រួល​បំផុត​ដល់​អ្នកប្រើប្រាស់​»​។​

នៅក្នុង​កម្មវិធី​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​សាម​សុង Galaxy A ស៊េរី 2017 ក៏មាន​វត្តមាន​កញ្ញា ហែម ថុ​ន​វិ​ទិ​នី កីឡា​ការិនី​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា កញ្ញា ចិត្ត ក​ញ្ច​នា អ្នក​និពន្ធ និង​តារាចម្រៀង និង​លោក ច័ន្ទ វាសនា (Bong Jim) អ្នកជំនាញ​ថតរូប​ដោយ Smart phone ហើយ​អ្នក​ចូលរួមបាន​សប្បាយ​រីករាយ​ក្នុងការ​ថតរូប Selfie ជាមួយ Idol របស់គេ លេង​ហ្គេម​សប្បាយៗ រួមទាំង​ការប្រកួតប្រជែង​ទេពកោសល្យ​ផ្ទាល់ខ្លួន (Show Your A) និង​ឈ្នះ​បាន​រង្វាន់​អនុស្សាវរីយ៍​ភ្លាមៗ​ផងដែរ​។​

កម្មវិធី​ផ្តល់ជូន​ពិសេស រាល់​ការទិញ Galaxy A ស៊េរី 2017 ម៉ូ​ឌែ​ល​ណាមួយ​ដូចជា Galaxy A7 Galaxy 5 ឬ​Galaxy A3 ដែលមាន​ការធានា​ត្រឹមត្រូវ និង​នាំចូល​ស្របច្បាប់​ទូទាំងប្រទេស លោក​អ្នកនឹង​ទទួលបាន​នូវ​ការផ្តល់ជូន​បន្ថែម​ជាច្រើន​ដូចជា Power Bank 10,000mAh ដង​ថត Selfie Bluetooth Clear Cover ស្គ្រី​ន​ការពារ Holding Ring ដែលមាន​ជាស្រេច​នៅក្នុង​ប្រអប់​ទូរស័ព្ទ និង ស៊ីម​កាត ជាមួយ​គម្រោង Power+1 រហូតដល់​ថ្ងៃទី​21 ខែមេសា ពី​ក្រុមហ៊ុន Smart​។​

សូមកុំ​ឲ្យ​ឪ​កាស​ដ៏​ល្អ​នេះ​រំលង​ផុត​ឲ្យ​សោះ​ព្រោះ​កាដូ​ផ្តល់ជូន​ជាច្រើន​កំពុង​រង់ចាំ​លោកអ្នក​។
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​ផ្នែក​បម្រើ​អតិថិជន​ទូរស័ព្ទ​លេខ 023 993 232៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684