Connect with us

ព័ត៌មានជាតិ

កម្ពុជា ទទួលបានចំណូលពីសហគ្រាស សេដ្ឋកិច្ចក្នុងប្រព័ន្ធជាង ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

បានផុស

នៅ

កម្ពុជា ទទួលបានប្រាក់ចំណូលប្រមាណជាង៤ពាន់លានដុល្លារពីសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធជាង១៧ ០០០កន្លែង នៅទូទាំងប្រទេសដែលបានចូលរួមលើកស្ទួយដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស នៅសាលមហោ​ស្រពកោះពេជ្រកាលពីថ្ងៃទី១៤ឧសភា លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា បច្ចុប្បន្នសហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុង​ប្រព័ន្ធដែលបានចុះបញ្ជី​នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិត​ចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង ៤.៥៥ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយក្នុងនោះ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ទទួលផលដោយប្រយោលពីវិស័យនេះ។

ដោយឡែកនៅឆ្នាំ២០២២ វិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបមាន​រោងចក្រមានចំនួន ១,៣២៥ ហើយតម្លៃសរុបនៃការនាំចេញមានប្រមាណជាង ១២,៨ពាន់លានដុល្លារអាមេរិក មានកម្មករនិយោជិតចំនួនជាង៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយ​ជាប្រទេសនាំមុខមួយក្នុង​ការនាំចេញផលិត​ផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹម​ត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះ សហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន១៣។

លោកបណ្ឌិត អ៊ិត សំហេង បានបន្តទៀតថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួល​បានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំង​ពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណង​ចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់ ដែលមិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់​បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ២.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដើម្បីចូលរួម​ការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ការស្ទង់មតិថ្មីបង្ហាញថា ជនជាតិ អាមេរិក ប្រហែល ៤០ ភាគរយចាត់ទុក ចិន ជាសត្រូវធំបំផុត

ព័ត៌មានជាតិ៥០ នាទី មុន

លោក ហេង សួរ ជំរុញក្រុមការងារគណបក្សចុះមូលដ្ឋាន បន្តខិតខំបម្រើសេវាជូនពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ប្រកាសផ្តល់រង្វាន់ ខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកថ្ងៃនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម