Connect with us

កីឡា

កម្មវិធី​សំខាន់​ៗ​ក្នុង​ពិធី​បិទ​កីឡាស៊ីហ្គេមថ្ងៃទី១៧ឧសភា

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​នា​​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២៣​ ក្រោម​អធិបតី​ភាព​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

​ពិធី​បិទ​ដ៏​ពិសេសនេះ​​នឹង​មាន​សុន្ទរកថា​របស់​លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ និង​សុន្ទរកថា​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ពិសេស​ម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា​ដើម្បី​បិទ​​មហា​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​។

ក្នុង​ពិធី​បិទ​​​ជា​ផ្លូវ​ការ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ចាប់​ពី​ម៉ោង​​៤​រសៀល​​នេះ​ទៅ​ មាន​កម្មវិធី​សំខាន់​ៗ​ជា​ច្រើន​​​ដូច​ជាទស្សនីយភាព​សិល្បៈ​ចម្រៀង​ ​កីឡា ល្បុក្កតោ ពិធី​ដង្ហែក្បួន​ប្រតិភូ​ទាំង​១១​ប្រទេស វីដេអូ​ខ្លី​ស្តីពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ពិធី​បង្ហូត​ចុះ​ទង់​ស៊ីហ្គេម ពិធី​ប្រគល់ទង់​ស៊ីហ្គេម​ដល់​ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​បន្ទាប់ និង​​ពិធី​សម្តែង​ជា​ច្រើន​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម