Connect with us

ជីវិតកម្សាន្ដ

រឿងទាំង ១១ បញ្ជាក់ថា Cate Blanchett ជាតារាសម្ដែងពូកែដាក់អារម្មណ៍

បានផុស

នៅ

តារាសម្ដែង Cate Blanchett វ័យ ៥៤ ឆ្នាំ ត្រូវបានគេប្រដូចទៅនឹងសត្វបង្កួយ Chameleon ដោយសារការសម្ដែងពូកែដាក់អារម្មណ៍របស់គាត់ ។ ខាងក្រោមនេះជារឿង ១១ ដែលអ្នកស្រីធ្លាប់សម្ដែង បញ្ជាក់ថាពិតជាពូកែដាក់អារម្មណ៍មែន ៖

១. Elizabeth (១៩៩៨)

អ្នកស្រី Cate Blanchett ដើរតួជាម្ចាស់ក្សត្រី Elizabeth I នៃប្រទេសអង់គ្លេស ដែលជាស្ដេចស្រីដ៏ឆ្លាត និងឆេវឆាវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. The Talented Mr. Ripley (១៩៩៩)

តួដែល Cate លេងគឺ Meredith Logue នាងជាតួមានបុគ្គលិកលក្ខណៈរួសរាយ ស្វាហាប់ និង​ឆេវឆាវ​ ។

៣. The Lord of the Rings: The Fellowship of the Ring (២០០១)

ក្នុងរឿងនេះ Cate ដើរតួជា Galadriel ពពួក Elf ដែលមានបុគ្គលិកលក្ខណៈដំបូង ចិត្តអាក្រក់ បះបោរ និងមានអំនួត ប៉ុន្តែពេលចាស់ទៅនាងក្លាយជា Elf ដែលឆ្លាត និងទន់ភ្លន់វិញ ។

៤. Coffee and Cigarettes (២០០៣)

អ្នកស្រី Cate ដើរតួ ២ ម្នាក់ឯងគឺ Cate និង Shelly ដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។ តួអង្គ Cate មានចរិតថ្លៃថ្នូរ ស្លៀកពាក់សមរម្យ និងចិត្តសប្បុរស ចំណែកឯតួអង្គ Shelly វិញមានចរិតច្រណែនឈ្នានីស ឆេវឆាវ និងល្បិចកល ។

៥. The Aviator (២០០៤)

តារាវ័យ ៥៤ ឆ្នាំរូបនេះដើរតួជា Katharine Hepburn មនុស្សស្រីដែលមានភាពសប្បាយរីករាយ កើតទុក្ខ លេងច្រើន និងមានកំហឹងដែរ ។

៦. Notes on a Scandal (២០០៦)

តួដែល Cate លេងមានឈ្មោះថា Sheba Hart ជាស្ត្រីឆ្លាត ប៉ុន្តែមានឧត្ដមគតិហួសហេតុ ។

៧. I’m Not There (២០០៧)

អ្នកស្រីដើរតួជា Jude Quinn ដែលប៉ិនប្រសប់ និយាយច្រើន និងមានអានអំនួតបន្តិច ។

៨. Carol (២០១៥)

អ្នកស្រី Cate ជាតួអង្គ Carol Aird មានលក្ខណៈទាក់ទាញ និងអារម្មណ៍ល្អៗ ។

៩. Thor: Ragnarok (២០១៧)

តួ Hela ជាក្មួយរបស់ Thor ព្រោះនាងជាកូនរបស់ Loki ហើយមានចរិតឆេវឆាវ មិនចេះអត់ធ្មត់ កាចសាហាវ អាចសម្លាប់គ្រប់គ្នាដែលរារាំងការសម្រេចមហិច្ឆតារបស់នាង ។

១០. Mrs. America (២០២០)

អ្នកស្រី Cate សម្ដែងជាតួអង្គ Phyllis Schlafly ដែលជាស្ត្រីមេផ្ទះដ៏ពូកែអាចផ្លាស់ប្ដូរសង្គមបាន ។

១១. Tár (២០២២)

តួអង្គដែលអ្នកស្រី Cate សម្ដែងគឺ Lydia Tár ជាតួឆេវឆាវ សាហាវ មានការតាំងចិត្តខ្ពស់ និងឧបាយកលច្រើន ។

គួរបន្ថែមថា Cate Blanchett ធ្លាប់សម្ដែងរឿងយ៉ាងតិច ៧៩ រឿង និងមានទ្រព្យសម្បត្តិសរុបដល់ទៅប្រហែល ៩៥ លានដុល្លារឯណោះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាលំដាប់ពិភពលោក ៨ នាក់ ធ្លាប់ត្រូវគេផ្សព្វផ្សាយថា ស្លាប់ដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម