Connect with us

បច្ចេកវិទ្យា

រូបភាព AI បង្ហាញទិដ្ឋភាពនៃទីក្រុងអាមេរិកនាពេលអនាគត មើលទៅប្លែកភ្នែកខ្លាំង

បានផុស

នៅ

កម្មវិធី Midjourney បានបញ្ចេញរូបភាព AI ដែលបង្ហាញពីទីក្រុងល្បីៗរបស់សហរដ្ឋអាមេរិកចំនួន១០នាពេលអនាគត ថាតើទីក្រុងទាំងនោះនឹងវិវត្តទៅជាយ៉ាងណានៅក្នុងឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹងរូបភាពទាំងនេះត្រូវបានបង្កើតឡើង ក្រុមអ្នកវិទ្យាសាស្រ្តបានយកគំនិតជាច្រើនមកដាក់បញ្ចូលគ្នា ដូចជាភាពចង្អៀតណែនតាន់តាប់ បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបច្ចេកវិទ្យា ហើយកត្តាទាំងនេះ នឹងធ្វើឲ្យទីក្រុងនាពេលអនាគត មានទិដ្ឋភាពប្លែកភ្នែកមិននឹកស្មានដល់។

ក្រោយការដាក់បញ្ចូលគ្នា លទ្ធផលបានស្តែងឲ្យឃើញព្រៃនៅលើបេតុង ជាមួយការតុបតែងដោយរុក្ខជាតិខៀវស្រងាត់ដែលដុះចេញពីអគារខ្ពស់ៗ ថែមទាំងមានយានហោះហើរជុំវិញមេឃពណ៌ខៀវស្រងាត់ផងដែរ។

យោងតាមការព្យាកររបស់អង្គការសហប្រជាជាតិ នៅត្រឹមឆ្នាំ២០៥០ ស្ទើរតែបីភាគបួននៃចំនួនប្រជាជនពិភពលោកពោលគឺ៦៨% នឹងរស់នៅក្នុងទីក្រុង។

ថ្វីបើស្តាប់ទៅ ហាក់ដូចជាថា ពេលនោះទីក្រុងទាំងឡាយ នឹងលែងស្អាតហើយក៏ពិតមែន ប៉ុន្តែបច្ចេកវិទ្យា អាចប្រែក្លាយតំបន់ដែលមានមនុស្សកកកុញ ទៅជាទីឋានដែលមានពណ៌ខៀវស្រងាត់។

ខាងក្រោមនេះ គឺជាទិដ្ឋភាពនៃទីក្រុងល្បីឈ្មោះចំនួន១០របស់សហរដ្ឋអាមេរិក ដែលក្រុមអ្នកវិទ្យាសាស្រ្តបង្កើតឡើងដោយប្រើបច្ចេកវិទ្យា AI៖

New York៖ ទីក្រុងនាពេលអនាគត នឹងក្លាយជាកន្លែងបៃតងជាងមុន ដោយមានកសិដ្ឋានផលិតអាហារ
Houston៖ យានជំនិះនៅលើផ្លូវនឹងមានលក្ខណៈស្វ័យប្រវត្តិ ហើយពណ៌បៃតងនឹងមានគ្រប់ទីកន្លែង
Washington៖ ទីក្រុងនាពេលអនាគតនឹងកាន់តែបៃតង និងគ្រប់គ្រងដោយ AI
Philadelphia៖ ឡាន​ហោះ​ស្វ័យ​ប្រវត្តិ ​នឹង​អនុញ្ញាតឲ្យ​អ្នកក្រុង​ អាច​ហោះ​ហើរ​ទៅ​កាន់​គោល​ដៅ​របស់​ពួក​គេ
San Francisco៖ កសិដ្ឋានបញ្ឈរ នឹងកែប្រែទម្រង់ទីក្រុង នាពេលអនាគត
Chicago៖ របៀបរស់នៅប្រកបដោយប្រសិទ្ធភាពថាមពល នឹងផ្លាស់ប្តូរទីក្រុងនាពេលអនាគត
Seattle៖ រថយន្ត​នៅ​លើ​ផ្លូវ​នឹង​មាន​ភាព​ស្វ័យប្រវត្តិ ដោយ​ផ្តល់​ទិន្នន័យ​ត្រឡប់​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ទីក្រុងវិញ
Los Angeles៖ ពណ៌បៃតង នឹងមានគ្រប់ទីកន្លែងនៅក្នុងទីក្រុងនាពេលអនាគត
Boston៖ ទីក្រុងនាពេលអនាគតនឹងផ្លាស់ប្តូររូបរាង ដោយសារមនុស្សយន្ត និងថាមពលបៃតង
San Diego៖ នៅពេលអនាគត ទីក្រុងនឹងត្រូវបានកែទម្រង់ដោយថាមពលពន្លឺព្រះអាទិត្យ និងយានរ៉ូប៉ូត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម