ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ ​អាយ​ស៊ី​ស៊ី-​អង្គរ​ លើគម្រោង​អភិរក្ស ​និង​ ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​សៀមរាប ​៖​ កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor) ដែលជា​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៧ និង​ កិច្ចប្រជុំពេញអង្គ​លើក​ទី​២៣ បានចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី ​២៤ ខែមករា ឆ្នាំ​២០១៧​។ កិច្ចប្រជុំ​នេះ នឹង​ដំណើរការ​រយៈពេល​ពេញ​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី ​២៥ ខែមករា ឆ្នាំ​២០១៧ ដែល​ធ្វើឡើង​នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ មករា ឆ្នាំ​២០១៧ ​​ ​កិច្ចប្រជុំ ​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ដំណើរការ​ហើយ ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​រួមមាន​ប្រទេស​ជប៉ុន និង​ ប្រទេស​បារាំង​។​

​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ មាន​តំណាង​មកពី​បណ្តា​ស្ថានទូត អ្នកជំនាញការ មន្ត្រី បុគ្គលិក​បច្ចេកទេស​នា​នា ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌​។ ក្នុង​ពិធី​បើក​នៅ​ព្រឹក​នេះ គឺមាន​ការធ្វើ​បទ​បង្ហាញ​ខ្លីៗ ពី​គម្រោង​អភិរក្ស និង ​ជួសជុល​នានា ដែល​កំពុងដំណើរការ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ គឺជា​ទូទៅ​ធ្វើឡើង​ដើម្បី​បូកសរុប​ពី​លទ្ធផល​ការងារ​ ដែល​បាន​អភិរក្ស និង​ ជួសជុល​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​នាពេល​កន្លងមក​។ ក្នុងនោះដែរ កិច្ចប្រជុំ​នេះ​ក៏​ដើម្បី​ពិនិត្យ និង ​តាមដាន​រាល់​អនុសាសន៍​នានា ដែល​គណៈកម្មាធិការ ​អា​យ​ស៊ី​ស៊ី​-​អង្គរ បានដាក់​ជូន​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន​នាពេល​កន្លងមក​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114