ព័ត៍មានទាន់​ហេតុការណ៏
Search

វិទ្យុABC ចេញមុខសុំទោសលោកព្រាប សុវត្ថិ ក្រោយពីអាចារ្យ​អេ​បោះសម្តី​ថា ព្រាប សុវត្ថិ ​ជាម​នុស្ស​ស្រែៗ

ភ្នំពេញ ​៖ ​បន្ទាប់ពី​ផ្ទុះ​នូវ​រឿងរ៉ាវ​ដ៏​រសើប​លើ​ករណី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ចេញ​លិខិត​បញ្ឈប់​ការ​ចាក់​ផ្សាយ​កម្មវិធី ABC3 ស្ព្រី​ង នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ដោយសារ​ខ្វះ​ក្រមសីលធម៌ និង វិជ្ជាជីវៈ​របស់​ពិធីករ​-​ពិធី​ការិនី​រួច​មក​​​ ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ ២០១៧ ម្សិលមិញ​ ស្រាប់​ប្រធាន​វិទ្យុ ABC អាចារ្យ អេ បាន​ចេញមុខ​រិះគន់​លើ​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ថា​ជា​មនុស្ស​ស្រែៗ​ខ្លាំង​ណាស់​ ខណៈ​មាន​អ្នកគាំទ្រ​លោក ព្រាប សុវត្ថិ ជាច្រើន​ប្រតិកម្ម​លើ​ករណី​នេះ​ផងដែរ។ ប៉ុន្តែក្រោយ​មក​ ក៏​មាន​ការ​ចេញ​វីដេអូ​សុំ​ទោស​លោកព្រាប សុវត្ថិ វិញផងដែរ។

បើ​ផ្អែក​តាមរយៈ​ឃ្លី​ប​សំឡេង​របស់ អាចារ្យ អេ ដែល​បាន​និយាយ​ជជែក​គ្នា​ក្នុង​កម្មវិធី​ផ្សាយ​មួយ​ហើយ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​លោក ព្រាប សុវត្ថិ ធ្វើការ​បង្ហោះ​ចែករំលែក​គ្នា​ដើម្បី​ទាមទារ​ឲ្យ​វិទ្យុ ABC​ចេញមុខ​សុំទោស​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ នោះ ​គឺ​ប្រធាន​វិទ្យុ ABC អាចារ្យ អេ បាន​រិះគន់​លើ​តារា​ចម្រៀង​ប្រុស​រូប​នេះ​ថា ព្រាប សុវត្ថិ មើល​ទៅ​ស្រែ​ខ្លាំង​ណាស់​ ហើយ​បើសិនជា​អត់​ធ្វើការ​ផាត់​មុខ​គឺ​កាន់តែ​ស្រែ​ខ្លាំង​ជាង​នេះទៅទៀត​។​

តាមរយៈ​ការរិះគន់​ពី​សំណាក់​អាចារ្យ អេ លើ​កំពូល​តារា​ចម្រៀង​ល្បីឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស​នេះដែរ​ គេ​សង្កេតឃើញ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ថា​ យើង​ទាមទារ ឲ្យ​អាចារ្យ A វិទ្យុ​ABC ចេញ​មក​សុំទោស​បង ព្រាប សុវត្ថិ និង fan fan របស់គាត់​អ្នក​ទាំងអស់គ្នា​អូ​ខេ​អត់ ?​។ ABC radio ទាំង​មេ​ទាំង​កូនចៅ​យ៉ាប់​ដូចគ្នា CK ដៀល​អ្នក​រិះគន់​សុទ្ធតែ​ភ្លីភ្លើ​ទាំង​ហ្វូង​អាចារ្យ អេ ឬ អាចារ្យ​ដុត​ខ្មោច ដៀល​លោក ព្រាប សុវត្ថិ សុទ្ធតែ​មុខ​ស្រែ​បើ​តារា​ណា គាំទ្រ​វិទ្យុ​នឹង ​សរសើរ​សុទ្ធតែ​ស្អាត​ទាំង​ខាងក្រៅ​ និង​ស្អាត​ទាំង​បេះដូង ​យើង​មិន​ត្រូវការ​វិទ្យុ​ហ្នឹង​ទៀត​ទេ ​ឆាប់​ចេញមក​សុំទោស​បង ព្រាប សុ​វ​ត្ថិ និង fan របស់​គាត់​ជាបន្ទាន់។

សូមបញ្ជាក់ថា ថ្វីត្បិតតែ​យ៉ាងនេះ​ក៏​ពិត​មែន​ប៉ុន្តែ​ពុំ​ទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ថា​ មកពី​មូលហេតុ​អ្វី​ឬមួយ​ក៏​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ បាន​និយាយ​អ្វី​ធ្វើ​ប៉ះពាល់​ដល់​វិទ្យុ​ABC​ឬ​យ៉ាងណា​នៅឡើយ​ទេ ទើប​បានជា អាចារ្យ​អេ ធ្វើការ​រិះគន់​ទាំង​ទទឹង​ទិស​លើ​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ យ៉ាង​ដូច្នេះ។ ទោះ​យ៉ាង​ណា​វិទ្យុ​ABC​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​មករា ឆ្នាំ​២០១៧​នេះ ​បាន​Live ​វីដេអូ ​ដើម្បី​ធ្វើ​ការ​សុំ​ទោស​លោក​ព្រាប ​សុវត្ថិភាព ​ដោយសរសេរភ្ជាប់ជាមួយវីដេអូនោះថា ឆ្លេីយតប និងសុំទោស តារាចម្រៀងគំរូ បងប្រុស ព្រាប សុវត្ថិ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114