ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងប្រុស​ម្នាក់​មាន​ជំងឺសរសៃ​ប្រសាទ​ ចុះ​លេង​ទឹក​ ពេល​ជីតា​មិន​នៅ ជំងឺ​រើ​ឡើង​ប្រកាច់​ស្លាប់​ក្នុង​ទឹក​

បន្ទាយមានជ័យ ​៖ ក្មេងប្រុស​ម្នាក់​មានជំងឺសរសៃប្រសាទ​ ​ចុះទៅ​លេង​ទឹក ​ពេល​ជីតា​មិន​នៅ​ ជំងឺរើ​ឡើង​ប្រកាច់​ស្លាប់​ក្នុង​ទឹក​គួ​ឲ្យ​អាសូ នៅវេលា​ម៉ោង​១២​ ថ្ងៃត្រង់​ ​​ថ្ងៃទី​ ២៥​ខែ មករា​ ឆ្នាំ ​២០១៧​ នៅត្រង់ចំណុច​ស្រះ​ក្រោយ​ផ្ទះ​ជនរងគ្រោះ ប្រហែល ២៥ម៉ែត្រ ស្ថិត​ក្នុងភូមិ​ចំការចេក ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ឈប់ កក្កដា ភេទ​ប្រុស អាយុ​៨​ឆ្នាំ។​ ជនរងគ្រោះ​កន្លងមក​មក​ធ្លាប់​កើត​ជំងឺសរសៃប្រសាទ រស់នៅ​ភូមិ​ចំការចេក ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី រស់ សំបូរ បាន​ឲ្យ​ដឹង​ទៀតថា​ មុន​ពេល​កើតហេតុ​នោះ ​ម្តាយ​ ​ឪពុក​ និង ​ក្រុមគ្រួសារ​ជាប់រវល់​ធ្វើការ​បាត់អស់ ​ទុក​កូន​ឲ្យ​ជីតា​មើល​ ស្របពេលនោះ​ជីតា​ក៏​រវល់​ដែរ ​កុមារា​រងគ្រោះ​បាន​ទៅលេង​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ ស្រាប់ជំងឺសរសៃប្រសាទ​រើ​ឡើង​ ក៏​ប្រកាច់ឈ្លក់ទឹក​ស្លាប់​តែម្តង​។​

ក្រោយពី​កើត​ហេតុ​​ ​សមត្ថកិច្ច​បាន​ចុះមក​ពិនិត្យ​សព ហើយ​ធ្វើការ​សន្និដ្ឋានបានថា កុមារា​រងគ្រោះ​អាច​ចុះ​លេង​ទឹក​ ហើយ​ជំងឺ​រើ​ឡើង​បណ្ដាល​ឲ្យ​ប្រកាច់​ធ្លាក់ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែម្ដង​។ សព​កុមារ​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114