Connect with us

ជីវិតកម្សាន្ដ

អ្នកមានឥទ្ធិពលលើអ៊ីនធឺណិតទាំង ១០ ស៊ីថ្លៃជាងគេសម្រាប់ការបង្ហោះ Instagram

បានផុស

នៅ

Instagram ជាបណ្ដាញសង្គមដ៏ពេញនិយមសម្រាប់បុគ្គលល្បីៗដែលមានអ្នកប្រើប្រាស់ប្រហែល ២ ពាន់លាននាក់ ហើយពួកគេទាំងនោះអាចរកប្រាក់ពីវាបានទៀតផង ។ ខាងក្រោមនេះជាមនុស្ស ១០ នាក់ដែលស៊ីថ្លៃជាងគេក្នុងមួយផុសប៉ុណ្ណោះ ៖

១. Cristiano Ronaldo

គណនី Instagram កីឡាករបាល់ទាត់លោក Cristiano Ronaldo ឈ្មោះ @cristiano មានអ្នកតាមដាន ៥៨៣ លាននាក់ ហើយអាចរកបានប្រហែល ៣.៩២ លានដុល្លារក្នុងមួយរូប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Leo Messi

គណនី Instagram កីឡាករបាល់ទាត់លោក Leo Messi ឈ្មោះ @leomessi មានអ្នកតាមដាន ៤៦២ លាននាក់ គាត់អាចរកបានប្រហែល ២.៩៤ លានដុល្លារក្នុងមួយរូប ។

៣. Kylie Jenner

គណនី Instagram មហាសេដ្ឋីវ័យក្មេង Kylie Jenner ឈ្មោះ @kyliejenner មានអ្នកតាមដាន ៣៩០ លាននាក់ នាងអាចរកបានប្រហែល ១.៨ លានដុល្លារក្នុងមួយរូប ។

៤. Dwayne Johnson

គណនី Instagram តារាសម្ដែង Dwayne Johnson ឈ្មោះ @therock មានអ្នកតាមដាន ៣៧៩ លាននាក់ គាត់អាចរកបានប្រហែល ១.៧១ លានដុល្លារក្នុងមួយរូប ។

៥. Selena Gomez

គណនី Instagram តារាចម្រៀង Selena Gomez ឈ្មោះ @selenagomez មានអ្នកតាមដាន ៤១៦ លាននាក់ Selena អាចរកបានប្រហែល ១.៦ លានដុល្លារក្នុងមួយរូប ។

៦. Kim Kardashian

គណនី Instagram អ្នកសង្គមនិយម Kim Kardashian ឈ្មោះ @kimkardashian មានអ្នកតាមដាន ៣៥៥ លាននាក់ នាងអាចរកបានប្រហែល ១.៤ លានដុល្លារក្នុងមួយរូប ។

៧. Beyonce Knowles

គណនី Instagram តារាចម្រៀង Beyonce Knowles ឈ្មោះ @beyonce មានអ្នកតាមដាន ៣០៨ លាននាក់ គាត់អាចរកបានប្រហែល ១.៣៩ លានដុល្លារក្នុងមួយរូប ។

៨. Ariana Grande

គណនី Instagram តារាចម្រៀង Ariana Grande ឈ្មោះ @arianagrande មានអ្នកតាមដាន ៣៧០ លាននាក់ នាងអាចរកបានប្រហែល ១ លានដុល្លារក្នុងមួយរូប ។

៩. Justin Bieber

គណនី Instagram តារាចម្រៀង Justin Bieber ឈ្មោះ @justinbieber មានអ្នកតាមដាន ២៨៩ លាននាក់ លោកអាចរកបានប្រហែល ៧៨៣,០៣៣ ដុល្លារក្នុងមួយរូប ។

១០. Khloe Kardashian

គណនី Instagram អ្នកសង្គមនិយម Khloe Kardashian ឈ្មោះ @khloekardashian មានអ្នកតាមដាន ៣០៦ លាននាក់ Khloe អាចរកបានប្រហែល ២៥០,០០០ ដុល្លារក្នុងមួយរូប ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Influencers និង Content Creators ម្នាក់ណារកចំណូលបានច្រើនជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម