ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកស្រុក​ផ្អើល​នាំគ្នាមើល​ក្របី​ កើត​ភ្លាម​ចេញ​ក្បាល​​២

សៀមរាប​ ៖​ ​អព្ភូតហេតុ​ដ៏​ចម្លែក​ បានកើត​ឡើង​ក្នុង​គ្រួសារកសិករ​មួយ​ នៅ​ស្រុក​វ៉ារិន​ គឺ​ក្របី​កើតកូន​មក​ចេញ​ក្បាល​២​ ខ្លួន​មានតែ​១​ ប៉ុន្តែ​វា​បាន​ស្លាប់​ភ្លាមៗ​ ខ​ណៈកើតចេញ​មកហើយ​ ដោយបានធ្វើ​ឲ្យ​បងប្អូន​ពលរដ្ឋ​នាំគ្នា​ចោមរោម​មើល​ និង​អុជ​ធូប​បូជា​ផងដែរ​។​

ហេតុការណ៍​បង្ក​កា​រភ្ញាក់ផ្អើល​នេះ​ នៅ​​ព្រឹក ​ថ្ងៃទី ​២៦​ខែមករា​ ឆ្នាំ​២០១៧ ​ក្នុងភូមិ​ស្រែ​ពោធិ៍ ​ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល​ ស្រុក​វ៉ារិន ​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា​ ​សត្វ​ក្របី​នេះ​កើតមក​ភ្លាម​ចេញ​ក្បាល​ពីរ ​និង ​ខ្លួនមួយ​ហើយក៏​ស្លាប់ទៅ​ ខណៈ​កើតចេញពី​ផ្ទៃ​។​ លោក​បន្តថា ​៖​ អ្នកភូមិ​បាននាំគ្នា​មក​ចោមរោម​មើល​ភ្លូកទឹកភ្លូកដី​ និង​នាំគ្នា​អុជ​ធូប​គោរពបូជា​ផងដែរ​។​លោក​បន្តថា កសិករ​ជា​ម្ចាស់​ក្របី​មានឈ្មោះ​ពូ ច​យ រស់នៅ​ ភូមិ​ស្រែ​ពោធិ៍​ ឃុំស្រែ​ណូយ ​ស្រុក​វ៉ារិន ខេត្តសៀមរាប​។


លោក​បញ្ជាក់​ថា​ ក្របី​ ដែល​ទើបនឹង​កើត​នោះ​គឺជា​ក្របី​ញី ហើយ​មេ​រប​ស់វា​រួច​ផុតពី​សេចក្តី​​ស្លាប់​ផងដែរ ​បន្ទាប់ពី​សម្រាល​កូន​នោះ​រួច​។​
បន្ទាប់ពី​ការភ្ញាក់ផ្អើល​បែបនេះ អាជ្ញាធរ​បាន​យក​ធុង​ក្លាស​សេ​មួយ​ដាក់​ទឹកកក​រក្សាទុក​ឲ្យ​អ្នកភូមិ​ណា​ដែល​ចង់​មក​មើល​៕​

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114