Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាល ផ្ដល់ក្របខ័ណ្ឌដល់វិស័យអាទិភាពពីររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពទៅលើវិស័យសុខាភិបាល និងវិស័យអប់រំជាខ្លាំង ដោយបានផ្ដល់ក្របខ័ណ្ឌដល់វិស័យទាំងពីរនេះ រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់ជាថ្មីនេះ នៅពេលដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាល និងវិស័យអប់រំ ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរជាខ្លាំងនាពេលកន្លង ដោយវិស័យទាំងពីរនេះ គឺរាជរដ្ឋាភិបាល បានផ្ដល់ក្របខ័ណ្ឌច្រើនជាងគេ ដែលផ្ទុយពីវិស័យផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «គឺមានតែពីរផ្នែកនេះទេ ដែលរាជរដ្ឋាភិបាលផ្ដល់ក្របខ័ណ្ឌក្នុងមួយឆ្នាំៗរាប់ពាន់នាក់នោះ ឯស្ថាប័នដទៃទៀត ចូលនិវត្តន៍ម្នាក់ អនុញ្ញាតឲ្យរើសម្នាក់ ជួនកាលចូលនិវត្តន៍ពីរនាក់ ឲ្យរើសតែម្នាក់ទេ ប៉ុន្តែក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ គឺយើងផ្ដល់លទ្ធភាពច្រើន ដើម្បីបម្រើនូវសេចក្ដីត្រូវការ សម្រាប់ការព្យាបាលប្រជាជនរបស់យើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម