ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​ជនសង្ស័យ​៤​នាក់ ខណៈកំពុង​ជួញដូរ​គ្រឿងញៀន នៅ​​ទល់មុខ​ផែស្ងួត ​វិច​តូ​រី​យ៉ា ក្នុង​ផ្សារ​ព្រំ​

​​ប៉ៃលិន ​៖​ កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ត៏​BLO សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍ស្ទឹង​កាច់ ដែល​ដឹកនាំ​ដោយ​លោក ផង់ ជឿ​ម នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​មួយកន្លែង ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​រឹប​អូស​ម្សៅក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច ។

ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ចំណុច​ទល់​មុខ​ផែស្ងួត​ វិច​តូ​រីយ៉ា ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។​ តាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ​៖ ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​បាន​សហការ​ណ៍​គ្នា ធ្វើការ​ដើរល្បាត​តាមផ្លូវ​ជាតិ និង​ផ្លូវលំ លុះដល់​ចំណុចកើតហេតុ​មាន​ការសង្ស័យ ក៏​នាំគ្នា​ទៅ​លបមើល ​ឃើញ​ជនសង្ស័យ​កំពុងតែ​ជួញដូរ​ថ្នាំញៀន ក៏បាន​ឃាត់​ខ្លូន​តែម្តង។

ប្រភព​ព័​ត៏​មាន បាន​ឲ្យ​ដឹងថា​ ៖ ជនសង្ស័យ ទី​០១/​ឈ្មោះ​ មង រិទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ,​ទី​០២/​ឈ្មោះ ​ម​ម ហើម ភេទ ប្រុស​អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ,​ទី​០៣/​ឈ្មោះ​ កន ភារ​ម្យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​រថ​គ្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ,​ទី​០៤/​ឈ្មោះ​ កែវ ផានិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ជនសង្ស័យ​ជា​អ្នកស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​រឹប​អូ​សបាន​ប្រដាប់​ថ្លឹង​សារធាតុ​ញៀន​ចំនួន​០១ ទូរ​ស័ព្ទដៃ០៤​គ្រឿង ,​ម៉ូតូ​០២​គ្រឿង និង​ម្សៅ​ក្រាម​ពណ៍ ស ចំនួន​០២​កញ្ចប់ ផងដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114