ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ពីរ​នាក់​ ដែល​បោសសំអាត​រូបសំណាក​លោក យាយ​ទេព ​សូមទោស​ដល់​លោក ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា

​សៀមរាប​៖ លោក វណ្ណ ប៊ុន ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តសៀមរាប បាន​ឆ្លើយ​ប​ដិ​សេធ​ចំពោះ​បញ្ហា​ដែល​គេ​ចោទប្រកាន់ថា បាន​ប្រមូល​លុយ រាប់លាន​រៀល ក្នុង​១​ឆ្នាំៗ​ឬក៏​១​ខែៗ ពី​កន្លែង​លោក យាយ​ទេព ដែលជា​កន្លែង​បងប្អូន ប្រជា​ពលរ​ដ្ឋគោរព បូជា​ជា​រៀងរាល់​ថ្ងៃនោះ​។

លោក វណ្ណ ប៊ុន ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧​ថា​ (​ខាង​មន្ទីរ​ធម្មការ​មិនបាន​ទទួល​នូវ​ថវិកា​ ដែល​បានមកពី​ការបូជា និង​ការឧបត្ថម្ភ​:​ចំពោះ​លោក យាយ ទេព ​នោះទេ ពីព្រោះ​ថវិការ​ទាំងអស់នេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​គណ​:​កម្ម​ការ​ខាង​រៀបចំ​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ​ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​រង​ខេត្ត​ជា​ប្រធាន​ចាត់ចែង​រៀបចំ ថវិកា​ មួយចំនួន​សម្រាប់​ការកសាង និង​មួយចំនួនទៀត​សម្រាប់​បង់ថ្លៃ​ភ្លើង​ផងដែរ​)​។​

ប្រជាពលរដ្ឋ មកពី​បណ្ដាខេត្ត​ផ្សេងៗ និង​ខេត្តសៀមរាប តែងតែ ទៅ​គោរព អុជ​ធូប នៅ​កន្លែង​យាយ​ទេព និង​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដើម្បី​សូម​សេចក្ដីសុខ​ចំរើន និង​​សូម​បួងសួង រួចហើយ​ប្រជាពលរដ្ឋ​ខ្លះ បាន​ចូល​បច្ច័យ នៅ​កន្លែង​លោក យាយ​ទេព និង​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​ស្ថិត នៅក្បែរ​គ្នា​ក្នុងភូមិ មណ្ឌល​១ សង្កាត់ ស្វាយដង្គំ ក្រុង​សៀមរាប​។ អ្វីដែល​គួរ​ឲ្យ​មាន ការភ្ញាក់ផ្អើល​នោះ គឺ​បន្ទាប់ពីមាន ហេតុ​ការណ៍ ជន​មិន​ស្គាល់មុខ បាន​វាយ​បាក់ក​ និង​ឆែប​ច្រមុះ លោ​កយាយ​ទេព ហើយ​គេចខ្លួន បាត់​តែម្ដង​។

ស្ត្រី​២​នាក់ ដែលជា​អ្នក​បោសសម្អាត នៅ​កន្លែង​លោក យាយ​ទេព បាន​ប្រាប់កម្ពុជា​ថ្មី​​​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ ២០១៧​​​ឲ្យដឹងថា​ “​ពួកគាត់​ជា​អ្នក​បោសសម្អាត​ជា​រៀងរាល់ថ្ងៃ ​ពួកគាត់​មាន​គ្នា​ចំនួន​៦​នាក់ មើល​ការខុស ត្រូវ​ហើយ​បានដាក់​វេន​សម្អាត​នៅពេល​ព្រឹក​២​នាក់ ពេល​ថ្ងៃ​២​នាក់ និង​ពេល​ល្ងាច​២​នាក់ ហើយ​លុយ ក្នុង​ម្នាក់ៗ​ជា​រៀល​រាល់ថ្ងៃ​ទទួលបាន​ចាប់ពី​១​ម៉ឺន​រៀល​រហូតដល់​៤​ម៉ឺន​រៀល​ទៅតាម​ភ្ញៀវ​តិច​ភ្ញៀវ​ច្រើន។ ពួកគាត់​ធ្វើការ​នៅ​ទីនោះ​មិនមាន​ប្រាក់ខែ​ឡើយ។

បងស្រី​ទាំងពីរ​នាក់​បាន​បន្តទៀត​ថា នៅ​ព្រឹក​ថ្ងៃទី​ ២៥​ ខែមករា ពួកគាត់​បាន​និយាយ​លេង ថា បាន​យកលុយ​នេះ​បង់ឲ្យទៅ​ប្រធាន​មន្ទីរ តែ​គាត់​មិនដឹង​ប្រធាន​មន្ទីរ​មួយណា​នោះទេ គាត់​ស្មានថា​លោកពូ​ដែល​នៅ​មើល​ការខុសត្រូវ​នៅ​កន្លែង​ព្រះ​អ​ង្អ​រ​នោះ ដូច្នេះ​ដែរ​ពា​ក្ស​យើងខ្ញុំ​បាន​និយាយ​គឺជា​ពា​ក្ស​និយាយ​លេង​នោះទេ ​ដូច្នេះ​សូម​អង្វរ​ដល់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក មេ​ត្តាដល់​រូបយើង​ខ្ញុំ​នេះ​ផង​ កុំ​មានរឿង​អ្វី​បន្តទៀត ពីព្រោះ​នេះ​ជាការ​និយាយ​មិនបាន​ពិចារណា ​សូមទោស​ផង យើងខ្ញុំ​ក្រ​ណាស់​មិន​ចង់​បាត់បង់​ការងារ​នេះ​ទេ​។​


ជុំវិញ​ករណី​នេះដែរ លោក វណ្ណ ប៊ុន ណា ប្រធាន​មន្ទីរ​ធម្មការ បានធ្វើការ​បកស្រាយ បំភ្លឺ​ជុំវិញ​បញ្ហា​ដែល​បាន​ពាក់ព័ន្ធ​រឿង​ថវិកា​មួយចំនួន​ដែល​ត្រូវបាន បណ្តាញសង្គម​បាន​ចោទប្រកាន់​លោក​ថា បានទទួល​ថវិការ​៦០​ម៉ឺន​រៀល​ពី​ការបូជា​ចំពោះ​រូបសំណាក់​លោក យាយ ទេព ក្នុង​១​ឆ្នាំៗ​ ឬក៏ ​១​ខែៗ​ជាដើម​ លោក​សូម​ធ្វើការ​ប​ដិ​សែធ​ទាំងស្រុង​ថា​មិនមាន​ការពិត​នោះ​ទ្បើ​យ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114