Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់ពលរដ្ឋ អាមេរិក ៥០០ នាក់ រួមទាំងលោក អូបាម៉ា ក្នុងបញ្ជីខ្មៅ

បានផុស

នៅ

រដ្ឋាភិបាលទីក្រុងមូស្គូ​ បានហាមឃាត់ពលរដ្ឋអាមេរិក ៥០០ នាក់ មិនឲ្យជាន់ទឹកដីរុស្ស៊ីជាដាច់ខាត ដោយក្នុងនោះ រួមមានទាំងអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយបញ្ជីខ្មៅនេះកាលពីថ្ងៃសៅរ៍ដោយនិយាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ដែលត្រូវបានប្រកាសដោយសេតវិមានកាលពីថ្ងៃទី ១៩​ ខែឧសភា ។

ក្រសួងបានកត់សម្គាល់ថា បញ្ជីខ្មៅនេះ រួមមានអតីតមន្ត្រី និងមន្ត្រីអាមេរិកបច្ចុប្បន្នគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រធានក្រុមហ៊ុនដែលផ្គត់ផ្គង់អាវុដដល់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ ។

លើសពីនេះ ទីក្រុងមូស្គូក៏បានចុះក្នុងបញ្ជីខ្មៅមនុស្សចំនួននៅក្នុងជួររដ្ឋាភិបាល និងភ្នាក់ងារអនុវត្តច្បាប់របស់អាមេរិក ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការធ្វើទុក្ខបុកម្នេញលើក្រុមអ្នកប្រឆាំង ក៏ដូចជាការវាយប្រហារលើវិមានកាពីតូលផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

ចុចអាន ៖ រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម