Connect with us

សុខភាព

អ្នកជំនាញ ជប៉ុន ថា បើចង់បានអាយុវែង នៅឲ្យឆ្ងាយពីអាហារ ៥ មុខ

បានផុស

នៅ

យោងតាម CNBC អ្នកឯកទេសអាហារូបត្ថម្ភ Michiko Tomioka គឺជាអ្នកជំនាញជនជាតិជប៉ុន បានផ្តោតលើការសិក្សារបបអាហារដែលមានមូលដ្ឋានលើរុក្ខជាតិ។ នាងបានធ្វើការជាអ្នកផ្តល់អាហារូបត្ថម្ភនៅក្នុងមជ្ឈមណ្ឌល សាលាធម្មនុញ្ញ និង​ធនាគារអាហារដោយបញ្ចាក់ពីអាហារពុំគួរទទួលទាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​អាហារ​ដែល​នាងតែងចៀសវាង ​ប្រសិន​បើ​អ្នក​ចង់​មាន​អាយុ​វែង៖

១​ សាច់ក្រក

ស្ទើរតែមិនអាចទៅរួចទេ ក្នុងការចៀសវាងសាច់កែច្នៃ។ អាហារប្រភេទនេះមិនត្រឹមតែមានជាតិប្រៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានជាតិខ្លាញ់ឆ្អែតផងដែរ ដែលបង្កើនហានិភ័យនៃជំងឺមួយចំនួនដូចជាមហារីកសុដន់ និងពោះវៀនធំ។ ផ្ទុយ​ទៅ​វិញអ្នកគួរជ្រើសរើស​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្តែ​មាន​ជាតិ​ប្រៃ និង​សារធាតុ​រក្សា​ទុក​ទាប ដូចជា​តៅហ៊ូ​ និងផ្ទុកទៅដោយសារធាតុរ៉ែសំខាន់ៗមួយចំនួនដូចជា ជាតិដែក កាល់ស្យូម វីតាមីន B9 និងម៉ាញ៉េស្យូម។

២ អាហារ​រហ័ស​ឬ Fast Food

នៅពេលដែលភោជនីយដ្ឋានអាហាររហ័សដំបូងគេបានបើកនៅទីក្រុងអូសាកា (ប្រទេសជប៉ុន) វាគឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់អ្នកចូលចិត្តអាហារ។​ ប៉ុន្តែអាហាររហ័ស​នឹង​ធ្វើឲ្យ​មានអារម្មណ៍ឆ្អែត និង​អស់កម្លាំង ។ លើសពីនេះ ប្រភពអាហារនេះមានជាតិប្រៃ ខ្លាញ់ trans និងខ្លាញ់ឆ្អែតខ្ពស់ ដែលបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL នៅក្នុងឈាម។

៣ ភេសជ្ជៈ

ការផឹកភេសជ្ជៈដែលមានជាតិស្ករជាប្រចាំ (មួយទៅពីរកំប៉ុងក្នុងមួយថ្ងៃ ឬច្រើនជាងនេះ) ធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ ភេសជ្ជៈមានជាតិ​កាបូន​ដែល​មាន​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍ ហើយថែមទាំងបង្កឲ្យ​មាន​ការឈឺក្បាលប្រកាំងទៀតផង។

៤​ ធញ្ញជាតិអាហារពេលព្រឹកដែលមានជាតិស្ករ

នៅពេលដែលរវល់ និងមិនមានពេលច្រើននៅពេលព្រឹក មនុស្សតែងតែជ្រើសរើសធញ្ញជាតិ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង។ ជាតិស្ករ​ច្រើន​ពេក​អាចនាំឲ្យ​មាន​បញ្ហា​សំពាធឈាម ឡើង​ទម្ងន់ រលាក និងធ្វើ​ឲ្យ​អ្នកប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម។

៥ ស្ករគ្រាប់

ជាឧទាហរណ៍ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងជំងឺ។ ប៉ុន្តែ​សុំកុំទទួលទានស្ករ​ច្រើនពេក ព្រោះម្សៅ​ផ្អែម​អាច​បំផ្លាញ​បេះដូង និង​ខួរក្បាល​។​ អ្នកអាជំនួសដោយការ​ញ៉ាំ​ម្សៅ​គ្រាប់ chia ជាមួយ​ទឹកឃ្មុំ សូកូឡា​ខ្មៅ​មិន​ផ្អែម។ ជាការពិតណាស់ នំតូចមួយជាមួយមិត្តភ័ក្តិក្នុងឱកាសពិសេស មិនមែនជារឿងធំនោះទេ កុំឲ្យតែយើងទទួលទានច្រើនពេកលើសកំណត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កុំទុកឲ្យមាត់ស្ងួត​ ប្រយ័ត្ន​ប៉ះពាល់​សុខភាព​មាត់យូរអង្វែង

ចុចអាន៖ផ្លែឈើទាំង ៥ មុខអាចកាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម