Connect with us

ជីវិតកម្សាន្ដ

កាដូថ្លៃទាំង ១០ ដែលតារាអន្តរជាតិធ្លាប់ទិញជូនគ្នា

បានផុស

នៅ

ជាទូទៅយើងតែងតែចង់ផ្ដល់កាដូមានតម្លៃសម្រាប់មនុស្សជាទីស្រលាញ់ដើម្បីបង្ហាញពីទឹកចិត្ត ចំណែកឯតារាល្បីដែលមានប្រាក់ចំណូលរាប់លានដុល្លារក៏មិនខុសពីយើងដែរ ។ ខាងក្រោមនេះជាកាដូថ្លៃទាំង ១០ ដែលតារាអន្តរជាតិធ្លាប់ទិញជូនគ្នា ៖

១. Nick Jonas ទិញឡាន ២០ ម៉ឺនដុល្លារឲ្យ Priyanka Chopra

ក្នុងឱកាសអបអរសាទរការងារជោគជ័យ Nick បានទិញឡាន Mercedes-Maybach តម្លៃ ២០ ម៉ឺនដុល្លារឲ្យ Priyanka Chopra ជាភរិយា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. Marc Anthony ទិញចិញ្ចៀនពេជ្រ ៣០ ម៉ឺនដុល្លារឲ្យ Jennifer Lopez

ដើម្បីប្រារព្ធខួបកំណើតកូនភ្លោះរបស់ពួកគេ Marc Anthony ទិញចិញ្ចៀនពេជ្រពណ៌លឿងតម្លៃ ៣០ ម៉ឺនដុល្លារឲ្យអតីតមិត្តស្រីគឺ Jennifer Lopez ។

៣. George Clooney ផ្ដល់ថវិកាជូនមិត្តភ័ក្ដិជិតស្និទ្ធម្នាក់ ១ លានដុល្លារ

កាលពីឆ្នាំ ២០១៣ លោក George បានឲ្យកាដូជាប្រាក់ ១ លានដុល្លារសម្រាប់មិត្តភ័ក្ដិ ១៤ នាក់ ដើម្បីអរគុណពួកគេចំពោះអ្វីៗគ្រប់យ៉ាងដែលធ្លាប់ធ្វើសម្រាប់គាត់ ។

៤. Courtney Cox ទិញកង់ ១២,០០០ ដុល្លារឲ្យ Jennifer Aniston

Courteney Cox ឲ្យកាដូកង់ម៉ាក Chanel តម្លៃ ១២,០០០ ដុល្លារ ក្នុងថ្ងៃខួបកំណើតរបស់ Jennifer Aniston ។

៥. Kylie Jenner ទិញឡាន ១៥ ម៉ឺនដុល្លារឲ្យ Jordyn Woods

ក្នុងថ្ងៃខួបកំណើតអាយុ ២០ ឆ្នាំមិត្តល្អរបស់មហាសេដ្ឋី Kylie នាងបានទិញឡាន Mercedes-Benz AMG GLE 63 Coupe ជាកាដូសម្រាប់ Jordyn Woods មួយគ្រឿងមានពណ៌ខ្មៅ ។

៦. Angelina Jolie ទិញកោះ ១២.២ លានដុល្លារឲ្យ Brad Pitt

អ្នកស្រីបានទិញកោះ ៤.៣៤ ហិតា រាងបេះដូង ចម្ងាយ ៨០ គីឡូម៉ែត្រពីទីក្រុងញូវយ៉ក សម្រាប់ថ្ងៃខួបកំណើត ៥០ ឆ្នាំរបស់ Brad Pitt ជាអតីតស្វាមី ។

៧. Jamie Foxx ទិញសេះ ២ ក្បាលឲ្យ Robert Downey Jr

ក្នុងឆ្នាំ ២០១០ Foxx ទិញសេះ ២ ក្បាលឲ្យសម្លាញ់ Robert Downey Jr. សម្រាប់ថ្ងៃខួបកំណើត ៤០ ឆ្នាំរបស់គាត់ ។

៨. Beyonce ទិញយន្តហោះឯកជន ៤០ លានដុល្លារឲ្យ Jay Z

សម្រាប់ទិវាលោកឪពុក Beyonce បានទិញយន្តហោះឯកជន Bombardier Challenger 850 Learjet តម្លៃ ៤០ លានដុល្លារឲ្យស្វាមី ដែលក្នុងនោះមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវ ចង្ក្រានបាយ និងបន្ទប់ទឹក ២ ។

៩. Justin Bieber ទិញចិញ្ចៀនរៀបការតម្លៃកន្លះលានដុល្លារឲ្យ Hailey Baldwin

គ្រាន់តែចាប់ផ្ដើមទាក់ទងគ្នាក្នុងឆ្នាំ ២០១៨ ភ្លាម Justin បានទិញចិញ្ចៀនរាងអូវុលដ៏ធំឲ្យ Hailey ជាអនាគតភរិយាភ្លែត ។

១០. Katy Perry ទិញសំបុត្រទៅលំហតម្លៃ ១០ ម៉ឺនដុល្លារឲ្យ Russell Brand

Katy បានទិញសំបុត្រធ្វើដំណើរទៅកាន់លំហឲ្យស្វាមីគឺលោក Russell ប៉ុន្តែគូស្នេហ៍នេះបែកគ្នាទាំងមិនទាន់បានទៅលំហផង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងពីជំងឺប្រចាំកាយរបស់តារាអន្តរជាតិ ១០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម