Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី បដិសេធការផ្សព្វផ្សាយពីករណីស្ត្រីជនជាតិចិនដើរចាប់ក្មេង

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២៣នេះ បានធ្វើការស្រាយបំភ្លឺ និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក ពីករណីស្ត្រីជនជាតិចិនម្នាក់ដើរចាប់ក្មេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុសព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខវឹកវរដល់សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី​ នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងនាំខ្លួនស្ត្រីជាជនជាតិចិនដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយធ្វើការសួរនាំស្ត្រីជនជាតិចិនបានបញ្ជាក់ថា បានវង្វេងបាត់កូនប្រុសនៅផ្សារធំថ្មី កាលពីថ្ងៃទី២០​ ខែមេសា ឆ្នាំ២០២៣។ ប្រធានផ្សារធំថ្មី បានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា៣ឆ្នាំ វង្វេងនៅផ្សារថ្មី រកឪពុកម្តាយមិនឃើញ ទើបសមត្ថកិច្ចបានទាក់ទងទៅអង្គការមិត្តសំឡាញ់ ដើម្បីទទួលយកកូននោះទៅធ្វើការថែទាំ។

ស្នងការនគរបាលរាជធានីភ្នំពេញបន្ថែមថា ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់មន្ត្រីជំនាញបានធ្វើការទំនាក់ទំនងទៅម្តាយនៅប្រទេសចិនដើម្បីសុំការបំភ្លឺ ដោយស្ត្រីជាម្តាយបញ្ជាក់ថា ស្ត្រីម្នាក់ និងក្មេងប្រុសនេះ ពិតជាកូនស្រី និងចៅប្រុសរបស់គាត់ ហើយគាត់បានបញ្ជាក់បន្ថែមថា កូនស្រីរបស់គាត់ពិតជាមានបញ្ហាខួរក្បាលជាច្រើនឆ្នាំមកហើយ ( ជំងឺសរសៃប្រសាទ ) មានការភ្លេចភ្លាំង និងវង្វេងជាញឹកញាប់។

ក្រោយពីធ្វើការសាកសួរចប់ សមត្ថកិច្ចជំនាញបានទាក់ទងរាយការណ៍ទៅកាន់ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធ អនុវត្តនីតិវិធីបន្តបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការពីថ្នាក់ដឹកនាំ ដើម្បីបណ្តេញចេញពី​ព្រះរាជាណា​ចក្រ​កម្ពុជា៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម