Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា កំពុងសម្អាត និងជួសជុលវត្ថុសិល្ប: ដែលបានមកពីការធ្វើកំណាយ

បានផុស

នៅ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងតែសម្អាត និងជួសជុលវត្ថុសិល្ប:ចំននួន១០៥៥ បន្ទាប់ពីបានរកឃើញពីការធ្វើកំណាយបុរាណវិទ្យានៅទំនប់ខាងត្បូង ឈៀងខាងលិចនៃស្រះស្រង់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពសម្អាតទាំងអស់នេះ កំពុងប្រព្រឹត្តទៅនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺនៅក្នុងអំឡុងពេលមានការរៀបចំតាំងពិពណ៌មិនអចិន្ត្រៃនៃវត្ថុសិល្ប:ទាំងអស់នោះ ដែលមានរយ:ពេល១០ថ្ងៃ(ចាប់ពីថ្ងៃទី១៨-២៨ខែឧសភា​ ឆ្នាំ២០២៣)។ នេះបើតាមបើការបង្ហោះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីពេលថ្មីៗនេះ។

លោកស្រី បេ ស៊ីនួន មន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្បរាបានឲ្យដឹងថា វត្ថុសិល្បៈដែលកំពុងសម្អាតនេះ មានចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធ ស្ថិតក្នុងសតវត្សទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ។ បច្ចុប្បន្ន ក្រុមការងារ កំពុងធ្វើការសម្អាតកម្រិតមធ្យម ដោយវត្ថុធ្វើពីលោហៈ មានការខូចខាតជាច្រើនដូចជា រុំព័ទ្ធទៅដោយកំណកដីក្តាំង ស្នឹមព័ណ៌បៃតង ពុកផុយ សឹក ច្រេះ ស្នាមប្រេះ និងបាក់ជាបំណែក។

សូមបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០នាទីល្ងាច។ សារមន្ទីរនេះមានការតាំងបង្ហាញវត្ថុសិល្បៈបុរាណជាច្រើនរាប់រយប្រភេទផ្សេងៗគ្នា ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវ និងការបរិច្ចាគពីសាធារណជនជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម