Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីជំរុញឱ្យបង្កើនសង្វាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី 

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន (ឃែស៊ូណាត់) នៅខេត្តស្ទឹងត្រែង បង្កើនសង្វាក់ផលិតកម្មដើម្បីនាំចេញផលិតផលសម្រេចទៅទីផ្សារក្រៅប្រទេស ដើម្បីឱ្យមានការប្រកួតប្រជែងផង និងបានផ្តល់ការងារឱ្យកូនចៅប្រជាពលរដ្ឋធ្វើនៅក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ក្នុងពេលចុះពិនិត្យសង្វាក់ផលិតកម្មកែ​ច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ចប់ផលិតផលសម្រេចសម្រាប់នាំចេញថា៖ នេះជាភាពរីកចម្រើនថ្មីមួយទៀត សម្រាប់ខេត្តស្ទឹងត្រែង ក្នុងពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានចាត់ទុកវិស័យឯកជនជាដែគូមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិយើងលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា៖ ដើម្បីឱ្យអតិថិជនបានស្គាល់ពីស្នាដែខ្មែរយើងក្នុងការកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុកម្ចាស់សិប្បកម្មត្រូវពង្រីកសង្វាក់ផលិតកម្មបន្ថែម ហើយប្រជាកសិករត្រូវខិតខំប្រឹងប្រែងសិក្សាពីបច្ចេកទេសដាំដុះ ការថែទាំ ការកែច្នៃផលិតផលសម្រេចជាលក្ខណៈគ្រួសារដើម្បីយើងបង្កើនទុនឱ្យបានច្រើន សម្រាប់ឈានទៅពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនឡើង។

លោកស្រី មុត ចរិយា នាយិកាក្រុមហ៊ុនបានបញ្ចាក់ថា៖ បច្ចុប្បន្នក្រុមក្រុមហ៊ុន (ឃែស៊ូណាត់) បាន កែច្នៃផលិតផលគ្រាប់ស្វាយចន្ទីបានចំនួន៥ប្រភេទសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារ ដែលមានរសជាតិខុសៗពីគ្នាហើយធ្វើការវេចខ្ជាប់តាមស្តងដា នៃការបញ្ជាទិញ។

លោកស្រីបន្តថា៖ ផលិតផលដែលកំពុងវេចខ្ជាប់ទាំង៥ប្រភេទនេះមានរសជាតិប្រៃ-ហិរ-ទឹកដោះគោ-ឈើឯម-និងតុំយ៉ាំ  ដែលផ្នែកទីផ្សារបរទេសបញ្ជាទិញ ហើយបច្ចុប្បន្នការផលិតផលក្នុងមួយថ្ងៃត្រូវប្រើវត្ថុធាតុដើមចំនួន១តោនគ្រាប់ អ្វីដែលយើងចង់បាននោះគឺយើងចង់បានប្រេនរបស់យើងដូចសំបកវេចខ្ចប់របស់យើងអញ្ចឹង ផលិតផលចុងក្រោយយើងមានអែត O U ទាំងអស់  ទាំងការធ្វើអ្វីផ្សេងៗសព្វគ្រប់បែបយ៉ាងរក្សាបង្កើតប្រេន របស់យើងយើងលក់ផលិតផលសម្រេចនាំចេញទៅប្រទេសជប៉ុន  អាមេរិក ហើយមានខ្លះទៀតនាំទៅកូរ៉េផងដែរ វាបានល្អប្រសើរ ជាងលក់ពាក់កណ្ដាលសម្រេច។

លោកស្រី ភីណារី កម្មការនីផ្នែកវេចខ្ជាប់គ្រាប់ស្វាយចន្ទីបានគាំទ្រ រាល់សកម្មភាពដែលផ្នែករោងចក្រកំពុងដំណើរការអភិវឌ្ឍនេះ ហើយប្រជាពលរដ្ឋយើងនៅតំបន់នេះក៍បានសាទរព្រោះកូនចៅមានការងារ ដោយមិនបាច់ធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេសនោះទេ។

លោកស្រីបន្តថា៖ កម្មករធ្វើការនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយនេះមានកិច្ចការងារធ្វើដូចរដ្ឋដែរ ដោយទទួលបានប្រាក់ឧបត្ថម្ភចាប់ពី៧០ម៉ឺនរៀលទៅ១លានរៀល តាមទំហ៊ំការងារនៅក្នុងរោងចក្រ។

សូមបញ្ជាក់៖ ក្រុមហ៊ុនឃែស៊ូណាត់ សិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែងបើកដំណើរការបាន៣ឆ្នាំមកហើយ បច្ចុប្បន្នកំពុងពង្រីកសង្វាក់ផលិតកម្មបន្ថែមដើម្បីទាញយកកម្លាំងពលកម្មបន្ថែមក្នុងពេលដែលក្រុមហ៊ុនប្រើប្រាស់វត្ថុធាតដើម ចំនួន១តោនគ្រាប់ក្នុងមួយថ្ងៃ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម