Connect with us

ព័ត៌មានជាតិ

កម្ពុជា-រវ៉ានដា ស្វែងរក​ឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសរវ៉ានដា បានឯកភាពគ្នាក្នុងការស្វែងរក​ឱកាស​ដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ។ ការឯកភាពនេះធ្វើឡើងតាមរយៈជំនួបរវាងលោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងលោកស្រី អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបកាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ជុំ សុន្ទរី  និងលោកស្រី​ឯកអគ្គរដ្ឋទូតរវ៉ានដា បានពិភាក្សា និងស្រប​ទស្សនៈគ្នា​ថា«កម្ពុជា និងរវ៉ាន់ដា គួរតែស្វែងរក​ឱកាស​ក្នុងការកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ» ។ ទន្ទឹមនេះ លោក ជុំ សុន្ទរី បានស្នើឲ្យប្រទេសទាំងពីរជំរុញទំនាក់ទំនង និងកិច្ចពិភាក្សាដោយផ្ទាល់​ ឬតាម​ប្រព័ន្ធវីដេអូ​ ក៏ដូចជាការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលក្លាយ​ជាវេទិកា ដើម្បីស្វែងរកមធ្យោបាយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លើសពីនេះ លោក ជុំ សុន្ទរី បាន​ស្នើសុំ​ការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់អាណត្តិឆ្នាំ២០២៨-២០៣០ ដែលនឹងបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០២៧ និងជាសមាជិកគណៈកម្មាធិការ​កសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ ដែលនឹងបោះឆ្នោតនៅឆ្នាំ២០២៤ ដោយធ្វើឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជារូបនេះ កម្ពុជាក៏ចង់ឲ្យ​ប្រទេសទាំងពីររៀបចំប្រារព្ធខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរវ៉ានដា នៅ​ឆ្នាំ២០២៥ ដោយមាន​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម