ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្តាញ​ស៊ូណាមិ​ថ្មី​របស់​ឥណ្ឌូនេស៊ី​ អាច​បន្ថែមទួ​នាទី​សំខាន់​

ពោង​ប្រកាសអាសន្ន​មួយ ​ដែលជា​ផ្នែក​នៃ​ប្រព័ន្ធ​ព្រមាន ​រលក​យក្ស​ស៊ូណាមិ​បាន​អណ្តែត​លើ​សមុទ្រ ​ជិត​កោះ​ជ្វា​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០០៥។​ ​ប្រព័ន្ធ​រាវរក​រលក​យក្ស​ស៊ូ​ណា​មិ របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​បង្កើតឡើង​ដោយ​ ​ឧបករណ៍​ចាប់​សញ្ញា​បាតសមុទ្រ​ដែល​ទាក់ទង​ជាមួយ​ការ​បញ្ជូន មក​ពោង​ប្រកាសអាសន្ន​នៅ​ផ្ទៃ​ខាងលើ​ គឺ​ត្រូវបាន​គេ​បង្ហាញថា​គ្មាន​ប្រយោជន៍​ ដោយ​ការបំផ្លិចបំផ្លាញ ​និង​កង្វះ​មូលនិធិ​។

ឥឡូវនេះ​អ្នកវិទ្យាសាស្ដ្រ​ឥណ្ឌូនេស៊ី​ និង​សហរដ្ឋអាមេរិក​បាន​និយាយថា ពួកគេ​បាន​អភិវឌ្ឍ​វិធី​ដើម្បី​កំណត់​ពោង ​ដែលមាន​តម្លៃ ថ្លៃ​ និង​អាច​បន្ថែម​នាទី​បន្ថែម​សំខាន់​ នៃ​ការព្រមាន​សម្រាប់​ទីក្រុង​នានា​ ដែល​ងាយ​រងគ្រោះ​នៅតាម​តំបន់ឆ្នេរ​។

​គំរូ​នេះ​ដែល​ចំណាយពេល​ជិត​បួន​ឆ្នាំ​ក្នុងការ​បង្កើត​ ​គឺ​ត្រូវបាន​រចនា​ឡើង​សម្រាប់​ការរក​ឲ្យ​ឃើញ​ នៃ​រលក​យក្ស​ស៊ូណាមិ​ស្ថិតនៅ​ជិត​ ហើយ​ត្រូវបាន​សាកល្បង​នៅ​ជិត​ទីក្រុង Padang នៅ​ឆ្នេរ​ភាគ​ខាងលិចនៃ​កោះ​ស៊ូ​ម៉ា​ត្រា​។ វា​ត្រូវ​រង់ចាំ​ការសម្រេច​លើ​ការផ្តល់​មូលនិធិ ​របស់​រដ្ឋាភិបាល​ដើម្បី​ត​ភ្ជាប់​វា​ទៅនឹង​បណ្តា​ញ ទីភ្នាក់ងារ​គ្រោះមហន្តរាយ​នៅលើ​ដី​។

​រលក​យក្ស​ស៊ូណាមិ​ដែល​បង្កឡើង​ដោយ​ការរញ្ជួយ​ដី​ថ្ងៃទី​២៦ ​ខែធ្នូ​ ឆ្នាំ​២០០៤ ​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​ ដែល​បានសម្លាប់​ និង​បាត់​ខ្លួន​មនុស្ស​ជិត ​២៣០,០០០​នាក់​ គឺ​បានលើកឡើង​ពី​ភាព​បន្ទាន់​នៃ​ការធានា​ដល់​សហគមន៍​ថា ត្រូវតែមាន​ការប្រកាសឲ្យ​បាន​លឿន​បំផុត​។ ​ប៉ុន្តែ​នៅពេល​ការរញ្ជួយ​ដី​ដ៏​ធំ​មួយ ​បាន​វាយប្រហារ​នៅ​ជិត​កោះ Mentawai ដែលមាន​ចម្ងាយ​ ១៧០ ​គីឡូម៉ែត្រ​ពី​ទីក្រុង Padang ក្នុង​ខែមីនា​ឆ្នាំមុន​នោះ គឺ​គ្មាន​ពោង​ប្រកាសអាសន្ន​ណា ​នៅក្នុង​តំបន់​នេះ​ដំណើរការ​ឡើយ​។ មន្ត្រី​គ្រោះមហន្តរាយ​ម្នាក់​បាន​ឲ្យ​ដឹងថា ពោង​ប្រកាសអាសន្ន​ទាំង​២២​ របស់​ឥណ្ឌូនេស៊ី​ដែល​មួយៗ​ មានតម្លៃ​រាប់សែន​ដុល្លារ​នោះ​ គឺ​មិន​បានធ្វើ​ប្រតិបត្តិការ​ឡើយ​ ដោយសារតែ​ការបំផ្លិចបំផ្លាញ​ដោយ​ទូក​ក្រុមការងារ​ ឬ​ខ្វះ​មូលនិធិ​សម្រាប់​ការថែទាំ​។

​ការរញ្ជួយ​ដី​នោះ​មិន​បណ្តាល​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​ទេ ​ប៉ុន្តែ​មានការ​ជម្លៀស​ប្រជាជន​ដ៏​វឹកវរ​ក្នុង​ទីក្រុង Padang ដែលមាន​ប្រជាជន​១​លាន​នាក់​ និង​ទីក្រុង​ផ្សេងទៀត​។ ដោយសារតែ​កង្វះ​ព័ត៌មាន មន្ត្រី​មិនបាន​លុបចោល​ ការព្រមាន​រលក​យក្ស​ស៊ូណាមិ​ក្នុង​រយៈពេល​ពីរ​ម៉ោង​។

​លោក Iyan Turyana វិស្វករ​ផ្នែក​សមុទ្រ​នៅ​ទីភ្នាក់ងារ​វាយតម្លៃ​ និង​កម្មវិធី​បច្ចេកវិទ្យារ​បស់​ឥណ្ឌូនេស៊ី​បាន​និយាយថា “​ឥឡូវនេះ​យើង​គ្មាន​ពោង​សុវត្ថិភាព​នៅ​ឥណ្ឌូនេស៊ី​នោះទេ​។ ពួកគេ​ត្រូវ រង​ការខូចខាត​ទាំងអស់​។ តើ​អ្នករស់នៅ​ទីណា​? នៅ​ឥណ្ឌូនេស៊ី​? ក្រុង​ហ្សា​ការ​តា​! វា​មិន​អី​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករស់នៅ​ក្នុង​ទីក្រុង Padang ប្រសិនបើ​អ្នករស់នៅ Bengkulu នោះ​ជីវិត​របស់​អ្នក​គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​”​។ លោក​បាន​និយាយទៀតថា អាល្លឺម៉ង់​ និង​សហរដ្ឋអាមេរិក​បានផ្តល់​ពោង​ប្រកាសអាសន្ន​ចំនួន​១២​ប៉ុន្តែ​មិនបាន​រក្សា​ពួកគេ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114