Connect with us

កីឡា

កីឡា​៨​ប្រភេទ​ប្រកួត​នៅ​ស្តាត​មរតក​តេជោ ក្នុងកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម

បានផុស

នៅ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​បាន​ក្លាយ​ជា​ទី​កន្លែង​រៀបចំ​ការ​ប្រកួត​កីឡា​ច្រើន​ប្រភេទ​ជាង​គេ​សម្រាប់​ព្រឹត្តិការណ៍​​​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ដែល​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ចំណោម​កីឡា​១៤​ប្រភេទ មាន​កីឡា​៨​ប្រភេទ​ត្រូវ​រៀបចំ​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ពី​ព្រោះ​នៅ​ទី​នោះ​មាន​ភូមិ​កីឡា (Sport Village) ដែល​ជា​កន្លែង​សម្រាប់​កីឡាករ កីឡាការិនី​ជន​មាន​ពិការ​ភាព​ស្នាក់​នៅ ​ទទួល​ទាន​អាហារ និង​ងាយ​ស្រួល​ធ្វើ​ដំណើរ​​។

កីឡា​ទាំង​៨​ប្រភេទ​រួម​មាន៖

  • កីឡាជនពិការអត្តពលកម្ម
  • កីឡា​ជន​ពិការហែល​ទឹក
  • កីឡា​ជន​ពិការ​បាល់បោះ​ជិះរទេះ
  • កីឡា​ជន​ពិការបាល់ទះ​អង្គុយ
  • កីឡា​ជន​ពិការ​វាយកូនឃ្លី​លើ​តុ
  • កីឡា​ជន​ពិការវាយសី
  • កីឡា​ជន​ពិការ​បាល់ទាត់​ជន​ពិការ​ភ្នែក
  • កីឡា​ជន​ពិការ​បាល់បោះ​​​ភ្នែក

ដោយ​ឡែក កីឡា​បាល់ទាត់​ចលនា​ខួរ​ក្បាល​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ កីឡា​លើក​ទម្ងន់​ប្រកួត​នៅ​​មជ្ឈមណ្ឌល​​​ជាតិជន​ពិការ​ តេជោសែន។ កីឡាយូដូ​ប្រកួត​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ កីឡា​ប៊ូស្យា​ប្រកួត​នៅ​មជ្ឈមណ្ឌល​​ជាតិ​ហ្វឹក​ហ្វឺន​កីឡា និង​កីឡា​អុក​ប្រកួត​នៅ​សាកល​វិទ្យាល័យ​ភ្នំពេញ ហើយ​កីឡា​ប្រកួត​សម្តែង​គឺ អេឡិចត្រូនិក​ប្រកួត​នៅណាហ្គាវើលដ៍។

រហូត​ដល់​ពេល​នេះ ប្រទេស​អាស៊ាន​ទាំង​១១​​បាន​ចុះ​ឈ្មោះ​អត្តពលិក និង​មន្ត្រី​របស់​ខ្លួន​រួច​រាល់​ហើយ​។ ក្នុង​នោះ​​ប្រទេស​ថៃ​ដាក់​បុគ្គលិក​ចូល​រួម​​ប្រកួត​ច្រើន​ជាង​គេ។ បន្ទាប់​មក​ឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និង​ម៉ាឡេស៊ី​ជា​ដើម។

សុប​អត្តពលិក និង​មន្ត្រី​​ដែល​ចូល​រួម​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ មាន​ចំនួន​២៦៩២​នាក់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម