Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាន អំពីការរីកកាន់តែធំ នៃសង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅចក្រភពអង់គ្លេស លោក Andrei Kelin បានព្រមានអំពីការរីកកាន់តែធំនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ខណៈចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត បានប្តេជ្ញាផ្តល់អាវុធបន្ថែម ដើម្បីជួយលោកប្រធានាធិបតី Volodymyr Zelensky។

លោក Andrei Kelin (រូបថត៖ PA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kelin និយាយថា សកម្មភាពរបស់បណ្តាប្រទេសជាសមាជិកអង្គការណាតូ ជាពិសេសចក្រភពអង់គ្លេស បានបង្កឲ្យមានហានិភ័យ និងធ្វើឲ្យសង្គ្រាម រីកទំហំថ្មីទៀត។

លោកនិយាយថា ប្រទេសរុស្ស៊ីមានធនធានដ៏ធំសម្បើម ហើយបើទោះបីជាសង្រ្គាមបានផ្ទុះឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយក៏ដោយ ប្រទេសរបស់លោក មិនទាន់បានចាប់ផ្តើម ធ្វើសកម្មភាពអ្វីធំដុំ នៅឡើយទេ។

ស្របពេលជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានវាយបកទៅវិញផងដែរ ចំពោះព័ស្តុតាងទាក់ទិននឹងឧក្រិដ្ឋកម្មសង្គ្រាម ដោយចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម​ ហើយថា អង្គការ​សហប្រជាជាតិ ​គ្មាន​អំណាចអ្វី ​ក្នុង​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះទេ។

(រូបថត៖ Getty Images)

ការកត់សម្គាល់របស់លោក កើតឡើងបន្ទាប់ពីទីក្រុង កៀវ ត្រូវរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើង។

ប្រទេស រុស្ស៊ីបានបើកការវាយប្រហារដ៏ធំបំផុត លើរដ្ឋធានីអ៊ុយក្រែនពេញមួយយប់ថ្ងៃសៅរ៍ជាមួយនឹងយន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ ខណៈទីក្រុងកៀវ កំពុងត្រៀមរៀបចំដើម្បីប្រារព្ធខួបនៃការបង្កើតរបស់ខ្លួន នៅថ្ងៃអាទិត្យ។

លោក Serhii Popko មន្ត្រីយោធាជាន់ខ្ពស់នៃទីក្រុង កៀវ បាននិយាយថា ការវាយប្រហារនេះមានរយៈពេលជាង៥ម៉ោង ហើយប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាង៤០គ្រឿង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី៖ បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ក្រុងមូស្គូនឹងបាញ់នុយក្លេអ៊ែរមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម