ព័ត៍មានទាន់​ហេតុការណ៏
Search

ភាពយន្ត​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង នឹងមាន​ចាក់​បញ្ចាំង​នៅលើ​ទូរទស្សន៍​បាយ័ន ​នា​រាត្រី​ថ្ងៃ​ទី​០៨​ខែ​កុម្ភៈ​នេះ​ហើយ​

ភ្នំពេញ​ ៖​ ស្រប​ពេល​ជាមួយគ្នា ​ដែល​ខ្សែភាពយន្ត​ភាគ​របស់​ខ្មែរ​រឿង បំណុល​ជីវិត ត្រៀប​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​នា​រាត្រី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ដែរ​ ក៏​មាន​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​ថ្មី​មួយទៀត​ជា​ស្នាដៃ​ផលិត​និពន្ធ​របស់​ផលិតកម្ម​មហាហង្ស​គឺ​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង ត្រៀម​នឹង​បង្ហាញ​វត្តមាន​ផ្លូវការ​នា​រាត្រី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ នេះ​ផង​ដែរ​។​

ខ្សែភាពយន្ត​ភាគ​របស់​ខ្មែរ​ ដែល​នឹង​ចាក់​បញ្ចាំង​ស្របគ្នា​ជាមួយ​រឿង បំណុល​ជីវិត គឺ​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង របស់​ផលិតកម្ម​មហាហង្ស​នេះ​ ជា​ប្រភេទ​រឿង​ដែល​បង្កប់​នូវ​អត្ថន័យ​បែប​កាច់​កុង ឌឺដង ក្និកក្នក់ ច្រណែន​ឈ្នានីស និង​កំប្លែង​សើច​ ដោយមាន​វត្តមាន​តា​រា​ល្បីៗ​ប្រុស​-​ស្រី​ជាច្រើន​ចូលរួម​សម្តែង​បង្ក​ឲ្យ​មាន​លក្ខណៈ​ចាប់អារម្មណ៍​ចង់​តាមដាន​ស្ទើរ​មិន​ដាក់​ភ្នែក​ពី​មហាជន។

ភាពយន្ត​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង គឺជា​ស្នា​ដៃ​និពន្ធ​ដោយ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ដោយផ្ទាល់​គឺ​លោក អ៊ិន សុ​ភិន ខណៈ​ខ្សែភាពយន្ត​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​ដូចជា​៖ លោក ហេង នរៈ​សក្កដា ,​លោក ច​ន អេ​ឡិច​ដា​ហ្វី ,​កញ្ញា លឹម មួយ​ហ្គេ​ច ,​កញ្ញា ណា សា​ឌី ,​លោក ជា សំណាង ,​កញ្ញា ញឹម ចាន់ថន ,​កញ្ញា ម៉ុ​ន ផល​ចរិយា រួមជាមួយ​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត​។​

រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង ដែលជា​ស្នាដៃ​ថ្មី​របស់​ផលិតកម្ម​មហាហង្ស​គឺ​នឹង​មាន​ការចាក់​បញ្ចាំង​នៅលើ​ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​នា​រាត្រី​ថ្ងៃទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ចាប់ពី​វេលា​ម៉ោង ៨​ដល់​ម៉ោង​៩ យប់​ជា​រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ព្រហស្បតិ៍ ពោលគឺ​បន្ទាប់ពី​រឿង បំណុល​ស្នេហ៍។

សូមបញ្ជាក់ថា វណ្ណកម្ម​ថ្មី​រឿង ព្យុះ​ជីវិត​ចិត្ត​អ្នកលេង ដែល​ត្រូវ​ចាក់​បញ្ចាំង​នៅលើ​ស្ថានីយ​ទូរទស្សន៍​​​បាយ័ន​នេះ​ជា​រឿង​ដែល​ផ្តោតលើ​បុរស​តែងមាន​​ចរិត​ជា​ស្រី​ ហើយ​តួ​ស្រី​វិញ​បែរជា​មាន​ចរិត​ជា​ប្រុស​ចូលចិត្ត​ធ្វើខ្លួន​ប្លែកៗ​នៅ​ស្រុកស្រែ​ ដែ​ល​មាន​​ចរិត​បែប​អ្នក​ជនបទ​ និង​មិន​ជឿ​លើ​ខ្លួនឯង​ថា​មានឱកាស​ក្លាយ​ជា​តារា​ល្បី​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114