Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យ​ស្ទែនហ្វដ ​សហរដ្ឋអាមេរិកផ្តល់អាហារូបរកណ៍ ១០០កន្លែង​

បានផុស

នៅ

សាកលវិទ្យាល័យ​ស្ទែនហ្វដ (​Stanford University) ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​-និស្សិត​កម្ពុជានិង​​បរទេស​ ចំនួន​ ១០០​ កន្លែង​ ក្នុង​ឆ្នាំ​សិក្សា​២០២៣​​នេះ​​។

បើ​តាម​ «Scholarship for Cambodia» ​បាន​​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ​ស្ទែន​ហ្វដ ដែល​ជា​សាលា​ជាប់​ចំណាត់​ថ្នាក់​ទី៣ នៅ​ក្នុង​ចំណាត់​ថ្នាក់​សាកលវិទ្យាល័យ QS ពិភព​លោក ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ប្រមាណ​ជា​ ១០០​កន្លែង​ ក្រោម​កម្ម​វិធី ​​Knight-Hennessy Scholars ដល់​សិស្ស​ទាំង​កម្ពុជា និង​និស្សិត​បរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​រៀង​រាល់​ឆ្នាំ​ កម្ម​វិធី​​​ Knight-Hennessy Scholars នឹង​កំណត់​អត្តសញ្ញាណ​ក្រុម​និស្សិត​ដែល​ទទួល​បាន​ជោគជ័យ​ខ្ពស់​ចំនួន ១០០​នាក់​ មក​ពី​ជុំ​វិញ​ពិភពលោក ជា​មួយ​នឹង​ការ​បង្ហាញ​ភាព​​ជា​​អ្នក​ដឹកនាំ និង​ការ​ប្ដេជ្ញា​​ចិត្ត​​ជា​ពលរដ្ឋ​ដើម្បី​​ទទួល​បាន​មូលនិធិ​​ពេញ​លេញ​ដើម្បី​បន្ត​ការ​​សិក្សា។

​សាកលវិទ្យាល័យ​ Stanford នឹង​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ទៅ​លើ​មុខ​ជំនាញ​មួយ​ចំនួន​ដូច​ជា​ មហាវិទ្យាល័យ​អប់រំ​ (Graduate School of Education), សាលា​វិស្វកម្ម​ (School of Engineering), សាលា​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ (School of Humanities & Sciences), សាលា​វេជ្ជសាស្ត្រ​ (School of Medicine) និង​សាលា​និរន្ត​ភាព​ Doerr (Doerr School of Sustainability)។

អត្ថប្រយោជន៍​ដែល​សិស្ស​ទទួល​បាន​មាន​ដូច​ជា​៖ ថ្លៃ​សិក្សា​ពេញ​រហូត​​ដល់​បី​ឆ្នាំ​នៃ​ការ​អប់រំ​ បញ្ចប់​ការ​សិក្សា មួយ​វិញ​ទៀត​ នៅ​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​ការ​ចំណាយ​លើ​ការ​​​រស់​នៅ និង​ការ​សិក្សា ប្រាក់​ឧបត្ថម្ភ​ធ្វើ​ដំណើរ ប្រទេស​ដើម-សហរដ្ឋអាមេរិក ជា​ដើម។

ការ​ទទួល​ពាក្យ​សុំ​អាហារូបករណ៍​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។ ដូច្នេះ​សម្រាប់​ការ​ដាក់​ពាក្យ​ និង​ព័ត៌មាន​នានា សិស្ស​-និស្សិត​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ https://knight-hennessy.stanford.edu

ប្រភព៖ Scholarship for Cambodia

​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម