Connect with us

ជីវិតកម្សាន្ដ

លី ម៉ារីណា ដាច់ចិត្តទម្លាយមុខគូស្នេហ៍ថ្មី ក្នុងថ្ងៃពិសេស

បានផុស

នៅ

បន្ទាប់ពី​រស់នៅ​ដោយ​សំពាយ​ឈ្មោះ​មេម៉ាយ​មួយ​រយៈ​ពេល​មក​នោះ តារា​សម្ដែង​អ្នកនាង លី ម៉ារីណា មុន​នេះ បាន​ដាច់​ចិត្ត​ទម្លាយ​មុខ​គូស្នេហ៍​ថ្មី បង្ក​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​ដល់​អ្នក​គាំទ្រ ពិសេស​អ្នក​ដែល​ចូលរួម​ថ្ងៃ​ខួបកំណើត​របស់​នាង​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិត​អ្នកនាង លី ម៉ារីណា កាលពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ ២០២៣ ថ្មីៗ​នេះ បាន​រៀបចំ​ពិធី​អបអរ​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន ក្នុង​វ័យ ៤២ ឆ្នាំ យ៉ាង​អធិកអធម ដោយ​មាន​វត្តមាន​អ្នក​សិល្បៈ​ជា​ច្រើន​ដួង​ចូលរួម​ផង​ដែរ។ ក្នុង​នោះ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នៅ​ក្នុង​ថ្ងៃ​ពិសេស​នោះ លី ម៉ារីណា បាន​ទម្លាយ​ដោយ​បើកចំហ​មុខមាត់​គូស្នេហ៍​ថ្មី​របស់​នាង​យ៉ាង​ផ្អែមល្ហែម​ទទួល​បាន​ការ​អបអរ​ពេញ​ពិធី​តែម្ដង។

តាមរយៈ​រូបភាព​ឱប​ថើប​សម្ញែង​ភាព​ផ្អែមល្ហែម​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​អ្នក​មេម៉ាយ​រូប​ស្រស់​កូន​មួយ លី ម៉ារីណា បាន​បង្ហោះ​ខ្លឹមសារ​ភ្ជាប់​ជាមួយ​នឹង​សំណេរ​យ៉ាង​មានន័យ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា «អគុណ​បង​ដែល​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​អូន​យ៉ាង​ធំធេង បង​បាន​រៀបចំ​ចាត់ចែង​កម្មវិធី​ថ្ងៃកំណើត​ជូន​អូន​យ៉ាង​ពិសេស អូន​ពិតជា​រំភើបចិត្ត​ឥត​គណនា កាដូ​ដែល​អូន​ទទួល​បាន​ពី​បង គឺ​ក្ដី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់ មើលថែ​គ្រប់ពេលវេលា កាដូ​ទាំងនេះ​មាន​តម្លៃ​បំផុត​សម្រាប់​អូន អគុណ​បង​គ្រប់​យ៉ាង»។

ជាមួយ​រូបភាព​ស្និទ្ធស្នាល​ឱប​ថើប​យ៉ាង​មាន​សេចក្ដី​សុខ​រវាង​អ្នកនាង លី ម៉ារីណា និង​គូស្នេហ៍​នេះ បាន​ធ្វើឲ្យ​មហាជន ព្រមទាំង​មិត្តភ័ក្ដិ​នៅ​ក្នុង​ចង្កោម​សិល្បៈ​ដូច​គ្នា នាំគ្នា​សម្ដែង​ការ​អបអរសាទរ និង​ជូនពរ លី ម៉ារីណា ឲ្យ​ជួប​នូវ​សុភមង្គល​ជីវិត។ គេ​ចាំ​បាន​ថា តារា​សម្ដែង​ចាស់​វង្សា​អ្នកនាង លី ម៉ារីណា កាលពី​អំឡុង​ដើម​ឆ្នាំ ២០២២ កន្លងទៅ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​គ្រប់គ្នា ក្រោយ​នាង​ប្រកាស​ជា​សាធារណៈ​ជុំវិញ​ការ​ផ្ដាច់​ចំណង​ស្នេហា​ជាមួយ​អតីត​ស្វាមី បន្ទាប់ពី​សាង​សុភមង្គល​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​នោះ។

មូលហេតុ​ដែល​នាង​សម្រេច​លែងលះ​ជាមួយ​អតីត​ស្វាមី​អាណិកជន​ខ្មែរ​រស់នៅ​អាមេរិក ត្រូវ​បាន​តារា​សម្ដែង​អ្នកនាង លី ម៉ារីណា បញ្ជាក់​ថា មកពី​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា បន្ទាប់ពី​រួមរស់​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ ដោយ​ទទួល​បាន​កូនប្រុស​មួយ​រូប​ជា​ចំណងដៃ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម