ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ, សែន រ៉ា​ដេ​ត, ឃុន សំខាន់ ​ជួប​ថៃ នៅ​សង្វៀន​CNC

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​បី​រូប គឺ​ផល សោ​ភ័​ណ្ឌ ,សែន រ៉ា​ដេ​ត និង ឃុន សំខាន់​ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ នា​ថ្ងៃ​សៅរ៍ ​ទី​០៤​ កុ​ម្ភះ​ ២០១៧​នេះ នៅលើ​សង្វៀន​CNC ។
​ផល សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ ភិត​ផ្សា​ក់ ភិត​ស៊ូ​រ៉ាត់ ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។ រវាង​ ផល សោ​ភ័​ណ្ឌ​ និង ភិត​ផ្សា​ក់ ភិត​ស៊ូ​រ៉ាត់ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក ។ នេះ​ជា​លើក​ទី​១​របស់​អ្នក​ប្រដាល់​ទាំងពីរ​ជួប​ប្រកួត​គ្នា ដែល​ការជួប​នេះ មិនដឹងថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់ នោះទេ ? ។​ផល សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​ និង​មាន​ផ្លែ​ល្អ ។ នេះ​ជា​លើក​ទី​៤០​របស់​សោ​ភ័​ណ្ឌ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ។ កាលពី​ថ្ងៃទី​២២ ​មករា​ កន្លងមកនេះ សោ​ភ័​ណ្ឌ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ​Petch Borey ក្នុង​ទឹក​ទី​៥ ។

​ ​សម្រាប់​លើក​នេះ ពុំ​ដឹងថា​សោ​ភ័​ណ្ឌ​អាច​បំបាក់ ភិត​ផ្សា​ក់ ភិត​ស៊ូ​រ៉ាត់​បាន​ទៀត​ឬ​អត់​នោះទេ​? ។ អ្នក​ប្រដាល់​ថៃ​មក​លើក​នេះ ឮថា​ខ្លាំង​ជាង​មុន ប៉ុន្តែ​យ៉ាងណា ប៉ះ​ជាមួយ​ សោ​ភ័​ណ្ឌ​ ដែលមាន​កណ្តាប់ដៃ​ខ្លាំង រហ័ស​ និង​លឿន​នោះ ភិត​ផ្សា​ក់ ភិត​ស៊ូ​រ៉ាត់ មិនជា​ស្រួល​ទំពារ​ប៉ុន្មាន​ឡើយ ។ ភិត​ផ្សា​ក់ ភិត​ស៊ូ​រ៉ាត់​ មានកំនត់​ត្រា​ប្រកួត​៩៥​លើក ឈ្នះ​៧០​លើក ចាញ់​២០​លើក ស្មើ​០៥​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​១០​លើក ។ផល សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​ពិតប្រាកដ​ចំនួន​ ១០៤​លើក ឈ្នះ​៩២​លើក និង​ចាញ់​១២​លើក មិនដែល​ស្មើ ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​២៧​លើក​។​ចាំមើល រវាង​ផល សោ​ភ័​ណ្ឌ និង អ្នក​ប្រដាល់​ថៃ ភិត​ផ្សា​ក់ ភិត​ស៊ូ​រ៉ាត់ តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។

​សែន រ៉ា​ដេ​ត អ្នក​ប្រដាល់​ក្លិប​អប្សរា​គុន​ខ្មែរ​ដែលមាន​ប្រវត្តិ​ប្រកួត​បាន​៥១​លើក ឈ្នះ​៤៣​លើក ចាញ់​០៨​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅលើ​សង្វៀន​បាន​១៤​លើក ត្រូវ​តទល់​ជាមួយ ​ឈោ​ក​ពិ​ឈី​ត អ៊ា​វ​មុខ​ដាន​ហាន ដែលមាន​ប្រវត្តិ​ប្រកួត​៨០​លើក ឈ្នះ​៦០​លើក ចាញ់​១៨​លើក ស្មើ​០២​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​០៨​លើក ។​ទោះបី​សែន រ៉ា​ដេ​ត មាន​ប្រវត្តិ​ប្រកួត​តិចជាង​ថៃ​ក៏ពិតមែន តែ​មិន​ប្រាកដថា​សែន រ៉ា​ដេ​ត ចាញ់ ឈោ​ក​ពិ​ឈី​ត ទេ ព្រោះ​ក្នុងចំណោម​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ដូចគ្នា អត់​ទាន់​មាន​អ្នកណា​ទៅរួច​ជាមួយ​គេ​នោះទេ ។ សែន រ៉ា​ដេ​ត មាន​ល្បិច​ប្រយុទ្ធ​ខ្លាំង​ពេញ​ខ្លួន ចិត្ត​ប្រដាល់​ធំ រីឯ​ការ​វាយ​ចេញចូល​របស់គេ គឺ​លឿន រហ័ស និង​មិនចេះ​មើលស្រាល​គូប្រកួត​ថែមទៀត ។ គេ​ប្រកួត​ចុងក្រោយ​នេះ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Phach Nakhan អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​២២​មករា​២០១៧​កន្លងមកនេះ​។

យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ រវាង​អ្នក​ប្រដាល់​ទាំងពីរ មិនដឹងថា នរណា​ជា​អ្នកឈ្នះ​ទេ ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ដោយសារតែ​ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ដែល​ប៉ះគ្នា​កន្លងមក ។ ដូច្នេះ ចាំមើល សែន រ៉ា​ដេ​ត អាច​បង្ក្រាប​អ្នក​ប្រដាល់​ឆ្លងដែន​មកពី​ថៃ​ ឈោ​ក​ពិ​ឈី​ត ​រូប​នោះបាន​ឬ​អត់​? ។​
ឃុន សំខាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ​ឈ្មោះ យ៉​ត​ឃុន​ភុ​ន អេក​បាង​សៃ ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម ។

​បើតាម​អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ យ៉​ត​ឃុន​ភុ​ន អេក​បាង​សៃ មាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ហើយ​គេ មាន​ពិសោធន៍​លើស​ង្វៀន​ច្រើន​គួរសម​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ប្រកួត​បាន​៨៦​លើក ឈ្នះ​៦៩​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក ខ​ណៈដែល​ឃុន សំខាន់ ប្រកួត​បាន​៨៧​លើក ឈ្នះ​៦២​លើក ចាញ់​២២​លើក​និង​ស្មើ​០៣​លើក​នោះ ។​អ្នក​ប្រដាល់ ទេស សំខាន់ ជា​លើក​ទី​៩​របស់គេ​ប៉ុណ្ណោះ ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​គេ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៨​លើក​នោះ វាយ​ឈ្នះ​៥​លើក ចាញ់​២​លើក និង​ស្មើ​១​លើក ។

​សំខាន់ មួយ​រយៈ​ចុង​ក្រោយនេះ គេ​វាយរាង​ខ្លាំង​ជាង​មុន ដោយសារ​គេ​បាន​ឡើង​ប្រកួត​ញឹកញាប់ ដូច្នេះ​គេ​ខិតខំ​ហ្វឹកហាត់​ជាប់លាប់ ។ សំខាន់ កន្លងមក​គេ​វាយ​ធ្លាក់​នោះ ដោយសារ​គេ​អាក់ខាន​ប្រកួត​យូរ បន្ទាប់ពី​គេ​មាន​របួស​បាក់ដៃ​ក្នុងការ​ប្រកួត​កន្លងមក​នោះ ។ ចាំមើល អ្នក​ប្រដាល់​ឃុន សំខាន់ ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ យ៉​ត​ឃុន​ភុ​ន អេក​បាង​សៃ នេះ តើ​ជួប​សំណាងល្អ ឬមួយ​ជួប​សំណាងអាក្រក់​នោះ ? ៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114